ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យអ្នកមានអាយុវែងបាន។ តើមានអ្វីខ្លះទៅ?
1. នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គួរតែមានរួមបញ្ចូលនូវបន្លែបៃតងឲ្យបានច្រើន ព្រោះក្នុងបន្លែទាំងនេះ មានផ្ទុកសារធាតុដែលអាចជួយការពារអ្នកពីជំងឺផ្សេងៗ ជាពិសេស ជំងឺមហារីកតែម្តង។
2. មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែឆ្លៀតពេលគេងថ្ងៃត្រង់ឲ្យបានកន្លះម៉ោង ព្រោះវាអាចជួយការពារបេះដូងអ្នកឲ្យមានសុខភាពល្អ។
3. ក្នុងមួយអាទិត្យ អ្នកគួរតែដើរឲ្យបានយ៉ាងតិចចំនួន៧ម៉ោង ទើបអាចធ្វើឲ្យឈាមអ្នកដើរស្រួល ដោយមិនងាយធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងសរសៃឈាមឡើយ។
4. ក្នុងមួយថ្ងៃ អ្នកគួរតែញ៉ាំឲ្យបានត្រីចំនួនមួយកន្ទុយ ព្រោះវាមានផ្ទុកសារធាតុដែលអាចជួយការពារខួរក្បាលអ្នក ដោយអាចបង្កើនការចងចាំរបស់អ្នកបាន។ ប៉ុន្តែត្រីនេះ អ្នកគួរតែចំហុយមកញ៉ាំទើបល្អចំពោះសុខភាពអ្នក។
5. អ្នកគួរតែលេងល្បែងដែលទាក់ទងនឹងល្បងប្រាជ្ញាឲ្យបានច្រើន ទើបអាចធ្វើឲ្យអ្នកកាន់តែឆ្លាតពីល្បែងទាំងនោះ។ ម្យ៉ាងទៀត វានឹងជួយមិនធ្វើឲ្យខួរក្បាលអ្នកឆាប់ស្ពឹកឡើយ។
6. អ្នកគួរតែធ្វើការងារផ្ទះឲ្យបានច្រើន ព្រោះក្រោយពេលដែលអ្នកបញ្ចេញកម្លាំងច្រើន វានឹងជួយធ្វើឲ្យការចងចាំអ្នកមិនងាយធ្លាក់ចុះឡើយ ដោយជួយវឹកហាត់ខួរក្បាលអ្នកបានល្អ។
7. អ្នកគួរតែនិយាយលេងឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យអ្នកបំបាត់ភាពអផ្សុក ដោយល្អចំពោះសុខភាពអ្នកខ្លាំងណាស់ព្រោះអារម្មណ៍អ្នកស្រស់ស្រាយខ្លាំង។
8. អ្នកគួរតែហាលថ្ងៃខ្លះ ដោយនៅពេលព្រឹក អ្នកគួរតែហាលថ្ងៃមុនម៉ោង១០ ហើយក្រោយម៉ោង៣រសៀល ដោយហាលរាល់ថ្ងៃចាប់ពី៣០ដល់៦០នាទី ទើបល្អចំពោះសុខភាព និងស្បែករបស់អ្នក៕