ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយមានលាភពុំសូវល្អនោះទេ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៤។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកមិនគួរចាយលុយភ្លេចខ្លួននោះទេ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៨។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកធ្លាក់ចុះខ្លាំងណាស់ ដោយអ្នកមិនគួរប្រើអារម្មណ៍ដើម្បីបំពេញការងារនោះឡើយ។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៦។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអារម្មណ៍ល្អរបស់អ្នក អាចនាំទ្រព្យចូលមករកអ្នកបាន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៦។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអាចនឹងមានការប្រែប្រួលខ្លះលើផែនការរបស់អ្នក។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៤។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកខ្ពស់ត្រដែត ដោយអាចជួយបង្កើនឱកាសចំណេញប្រាក់របស់អ្នក។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៨។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកគួរតែបង្កើនការចងចាំរបស់អ្នក ទើបមិនងាយមានទ្រព្យបាត់បង់។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៣។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនងាយមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៩។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយធ្វើឲ្យអ្នកអាចនាំទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យចូលមកជាមួយ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៤។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកមិនគួរបំពេញការងារលឿនពេកនោះទេ ព្រោះអាចមិនបានសម្រេច។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៩។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកបង្គួរ ប៉ុន្តែអ្នកអាចចំណេញបានប្រាក់រាងជួបឧបសគ្គបន្តិច។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៤។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយមានឧបសគ្គច្រើនអាចរារាំងអ្នក។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៤៕