ជំងឺរលាកទងសួតគឺជាជំងឺដែលមានការរលាកនៅកម្រាលខាងក្នុងរបស់បំពង់ទងសួត ដែលបំពង់នេះមានតួនាទីដឹកនាំខ្យល់ចេញ និងចូលទៅក្នុងសួត។ អ្នកដែលមានជំងឺរលាកទងសួតច្រើនតែមានអាការៈក្អកមានស្លេសខាប់ ហើយស្លេសនោះអាចគ្មានពណ៌ទៀត។ ការរលាកទងសួតមានលក្ខណៈពីរយ៉ាងគឺស្រួចស្រាវ និងរ៉ាំរ៉ៃ។

ជាធម្មតាការមានអាការៈផ្តាសាយ ឬការបង្ករោគនៅផ្លូវដង្ហើមផ្សេងៗទៀត វាច្រើនតែមានការទាក់ទងនឹងការរលាកទងសួតស្រួចស្រាវថែមទៀត។ ការរលាកទងសួតរ៉ាំរ៉ៃ ដែលជាស្ថានភាពកាន់តែធ្ងន់ធ្ងរនោះ គឺជាការរលាកជាប់រហូតមួយទៅលើភ្នាសកម្រាលខាងក្នុងរបស់បំពង់ទងសួត ដែលច្រើនតែបណ្តាលមកពីការជក់បារី។

ការរលាកទងសួតស្រួចស្រាវច្រើនតែស្រួលបួលមកវិញក្នុងរយៈពេលពីរបីថ្ងៃដោយគ្មានអ្វីប៉ះពាល់ទៀតទេ ទោះបីជាអ្នកនៅបន្តក្អកជាច្រើនសប្តាហ៍ទៀតក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកឧស្សាហ៍រលាកទងសួតនោះ អ្នកប្រហែលជាមានបញ្ហារលាកទងសួតរ៉ាំរ៉ៃហើយ ដូច្នេះត្រូវតែធ្វើការព្យាបាល។

រោគសញ្ញា

ទាំងជំងឺរលាកទងសួតស្រួចស្រាវ និងរ៉ាំរ៉ៃអាចនឹងមានរោគសញ្ញាដូចខាងក្រោមនេះ៖

  • ក្អក
  • មានសម្បោថ្លា, , លឿងប្រផេះ ឬបៃត និងឈាម (កម្រ)
  • អស់កម្លាំង
  • ពិបាកដកដង្ហើម
  • ក្តៅខ្លួន ឬញ៉ាក់តិចតួច
  • មិនស្រួលក្នុងទ្រូង

បើសិនជាអ្នកមានជំងឺរលាកទងសួតស្រួចស្រាវ អ្នកប្រហែលជាមានអាការៈក្អកជាប់រហូតដែលបន្តជាប់រហូតដល់ច្រើនសប្តាហ៍ក្រោយពីជាពីការរលាករួច។ ការរលាកទងសួតរ៉ាំរ៉ៃត្រូវបានគេអោយនិយមន័យថា ជាការក្អកមានស្លេសជាប់យ៉ាងហោចណាស់រយៈពេល ៣ខែ ហើយកើតឡើងម្តងទៀតយ៉ាងហោចណាស់ ២ឆ្នាំជាបន្តបន្ទាប់។

ពេលដែលត្រូវជួបពេទ្យ

អ្នកគួរតែជួបគ្រូពេទ្យបើសិនជាការក្អករបស់អ្នក៖

  • យូរជាង ៣សប្តាហ៍
  • មិនអាចអោយដេកបាន
  • មានជាមួយការក្តៅខ្លួនខ្លាំងជាង ៣៨អង្សាសេ
  • មានស្លេសអត់ពណ៌
  • មានជាប់ទាក់ទងនឹងការដកដង្ហើមលឺដូចហួច ឬពិបាកដកដង្ហើម
មូលហេតុ

ការរលាកទងសួតរ៉ាំរ៉ៃច្រើនតែបណ្តាលមកពីវីរុស ជាពិសេសវីរុសតែមួយដែលបង្កជំងឺផ្តាសាយតែម្តង (Influenza) អង់ទីប៊ីយូទិចមិនអាចសម្លាប់វីរុសបានទេ ដូច្នេះថ្នាំប្រភេទនេះមិនមានប្រយោជន៍ចំពោះការរលាកទងសួតភាគច្រើនឡើយ។

មូលហេតុរបស់ជំងឺរលាកទងសួតរ៉ាំរ៉ៃដែលគេជួបញឹកញាប់បំផុតនោះគឺការជក់បារី។ ការបំពុលពីខ្យល់ និងធូលីដី ឬឧស្ម័នពុលពីបរិដ្ឋាន ឬកន្លែងធ្វើការក៏ជាអ្នកនាំអោយកើតជំងឺនេះដែរ។

កត្តាប្រឈមមុខ

កត្តាដែលធ្វើអោយប្រឈមនឹងជំងឺរលាកទងសួតកាន់តែខ្លាំងនោះមានដូចជា៖

  • ជក់បារី៖ អ្នកដែលជក់បារី ឬរស់នៅជាមួយអ្នកជក់បារីគឺមានការប្រឈមមុខកាន់តែខ្ពស់ទាំងជំងឺរលាកទងសួតស្រួចស្រាវ និងរ៉ាំរ៉ៃ។
  • មិនសូវធន់នឹងជំងឺ៖ រឿងនេះប្រហែលជាបណ្តាលមកពីជំងឺស្រួចស្រាវដូចជា ជំងឺផ្តាសាយ ឬជំងឺរ៉ាំរ៉ៃណាមួយដែលរំខានដល់ប្រព័ន្ធភាពរបស់អ្នក។ ចំពោះមនុស្សចាស់, ទារកទើបនឹងកើត និងក្មេងតូចៗគឺងាយនឹងឆ្លងជំងឺណាស់។
  • ការប៉ះពាល់ទៅនឹងសារធាតុបង្ករលាកនៅកន្លែងធ្វើការ៖ ការប្រឈមមុខនឹងជំងឺរលាកទងសួតនឹងកាន់តែខ្លាំងបើសិនជាអ្នកធ្វើការនៅកន្លែងដែលមានសារធាតុបង្ករលាកដល់សួតដូចជា កន្លែងប្រមូលគ្រាប់ធញ្ញជាតិឬប៉ះពាល់នឹងសារធាតុគីមីច្រើន។
  • ច្រាលទឹកក្រពះ៖ ការដែលឧស្សាហ៍មានបញ្ហាក្រហាយដើមទ្រូងធ្ងន់ធ្ងរអាចធ្វើអោយរលាកដល់បំពង់ក និងងាយកើតជំងឺរលាកទងសួតណាស់។
ផលវិបាក

ទោះបីជាមានអាការៈរលាកទងសួតតែម្តងក៏ដោយ ក៏វាច្រើនតែមិនមានអ្វីគួរអោយបារម្ភដែរ ប៉ុន្តែក៏មានមនុស្សមួយចំនួនវិវត្តទៅជាជំងឺរលាកសួតបានដែរ។ ការដែលឧស្សាហ៍រលាកទងសួតពេក ប្រហែលជាអាចបញ្ជាក់ថា អ្នកនឹងអាចមានជំងឺស្ទះក្នុងសួតរ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD)

តេស្ត និងការធ្វើរោគវិនិច្ឆ័យ

ក្នុងរយៈពេលពីរបីថ្ងៃដំបូង វាអាចនឹងពិបាកកំណត់ថាវាគឺជារោគសញ្ញារបស់ជំងឺរលាកទងសួត ឬផ្តាសាយណាស់។ នៅពេលពិនិត្យលើរាងកាយ គ្រូពេទ្យនឹងប្រើស្តេតូស្កុបដើម្បីស្តាប់សួតអ្នកក្នុងពេលដកដង្ហើម។

ករណីខ្លះក៏អាចធ្វើតេស្តដូចខាងក្រោមទៀត៖

  • ការថតកាំរស្មីអ៊ិចនៅទ្រូង៖ ការថតកាំរស្មីអ៊ិចនៅទ្រូងអាចជួយកំណត់អោយដឹងថាអ្នកនឹងមានជំងឺរលាកទងសួត ឬជំងឺផ្សេងៗទៀតឬអត់។ តេស្តនេះក៏សំខាន់ណាស់ដែរបើសិនជាអ្នកជាមនុស្សធ្លាប់ ឬកំពុងតែជក់បារី។
  • តេស្តមើលកំហាក៖ កំហាកគឺជាស្លេសដែលអ្នកក្អកចេញពីសួត។ វាអាចធ្វើតេស្តរកឃើញថាតើអ្នកមានជំងឺក្អកមាន់ ឬជំងឺផ្សេងដែលអាចជួយដោយប្រើថ្នាំអង់ទីប៊ីយ៉ូទិចឬអត់។ កំហាកក៏អាចធ្វើតេស្តរកមើលសញ្ញាជំងឺអាឡែហ្ស៊ីដែរ។
  • តេស្តមើលមុខងារសួត៖ ក្នុងពេលធ្វើតេស្តរកមើលមុខងារសួត អ្នកនឹងត្រូវផ្លុំខ្យល់ចូលទៅក្នុងឧបករណ៍ Spirometer សម្រាប់វាយនូវចំនួនខ្យល់ដែលសួតអាចផ្ទុកបាន និងភាពលឿនដែលសួតអាចបញ្ចេញខ្យល់បាន។ តេស្តនេះប្រើសម្រាប់ពិនិត្យរកមើលសញ្ញារបស់ជំងឺហឺត ឬជំងឺ Emphysema
ការព្យាបាល

ភាគច្រើនជំងឺរលាកទងសួតស្រួចស្រាវនឹងជាមកវិញក្នុងរយៈពេល ២សប្តាហ៍ដោយមិនបាច់ព្យាបាលអ្វីទាំងអស់។ ប៉ុន្តែក៏មានករណីខ្លះត្រូវការការព្យាបាលដែរ។

ការប្រើថ្នាំ

  • ថ្នាំផ្សះ៖ ជំងឺរលាកទងសួតច្រើនតែបណ្តាលមកពីវីរុស ដូច្នេះថ្នាំផ្សះមិនមានប្រសិទ្ធភាពនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យប្រហែលជាអោយថ្នាំផ្សះបានលុះត្រាតែគាត់សង្ស័យថាអ្នកមានការបង្ករោគដោយបាក់តេរីផ្សេងទៀត។
  • ថ្នាំបំបាត់ក្អក៖ យកល្អគួរតែកុំប្រើថ្នាំបំបាត់ការក្អកអី ព្រោះការក្អកនឹងជួយបញ្ចេញសារធាតុបង្ករលាកដល់សួត និងផ្លូវដង្ហើមបាន។ បើសិនការក្អកមិនអាចអោយអ្នកដេកបាន អ្នកគួរតែប្រើថ្នាំបំបាត់ការក្អកនៅពេលយប់ហើយ។
  • ថ្នាំផ្សេងៗទៀត៖ បើសិនជាអ្នកមានបញ្ហាអាឡែហ្ស៊ី, ជំងឺហឺត ឬជំងឺស្ទះសួតរ៉ាំរ៉ៃ គ្រូពេទ្យអាចនឹងអោយអ្នកប្រើថ្នាំហឺត និងថ្នាំផ្សេងៗទៀតដើម្បីបន្ថយការរលាក និងបើកផ្លូវដង្ហើមចូលក្នុងសួតអោយបានធំ។

បើសិនជាអ្នកមានជំងឺរលាកទងសួតរ៉ាំរ៉ៃ អ្នកប្រហែលជាទទួលបានប្រយោជន៍ពីការព្យាបាលស្តាលទ្ធភាពពលកម្មរបស់សួតហើយ តាមរយៈការចូលរួមក្នុងកម្មវិធីហាត់ប្រាណដកដង្ហើម ជាមួយគ្រូពេទ្យជំនាញព្យាបាលផ្លូវដង្ហើម និងបង្រៀនអ្នកពីរបៀបដកដង្ហើមអោយបានស្រួល និងកាន់តែមានសមត្ថភាពហាត់ប្រាណខ្លាំងជាងមុនទៀត។

របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯងនៅផ្ទះ

ដើម្បីជួយអោយអ្នកមានអារម្មណ៍ល្អវិញ អ្នកគួរតែសាកល្បងធ្វើដូចខាងក្រោមនេះ៖

  • ចៀសវាងសារធាតុបង្ករលាកនៅសួត៖ កុំជក់បារី។ ពាក់ម៉ាសពេលមានខ្យល់បំពុលសុខភាព ឬត្រូវប៉ះពាល់សារធាតុបង្ករលាកដូចជា ដំណាំ ឬសារធាតុលាងសម្អាតផ្ទះដែលមានក្លិនខ្លាំង។
  • ឆ្ពង់៖ ខ្យល់ដែលមានសំណើម និងក្តៅអាចជួយបំបាត់អាការៈក្អក និងជួយអោយស្លេសក្នុងផ្លូវដង្ហើមរាវបាន។ ប៉ុន្តែចូរប្រាកដថា អ្នកបានលាងសម្អាតឧបករណ៍ឆ្ពង់នោះទៅតាមការណែនាំដើម្បីចៀសវាងការលូតលាស់បាក់តេរី និង មេរោគផ្សិតក្នុងទឹក។
  • ប្រើម៉ាសបិទមុខពីខាងក្រៅ៖ បើសិនជាខ្យល់ត្រជាក់ធ្វើអោយអ្នកក្អក់កាន់តែខ្លាំង និងពិបាកដកដង្ហើមកាន់តែខ្លាំងនោះ ចូរពាក់ម៉ាសសិនមុនពេលចេញទៅខាងក្រៅផ្ទះ។
ការបង្ការ
  • កាត់បន្ថយការជក់បារី៖ ការជក់បារីធ្វើអោយប្រឈមកាន់តែខ្លាំងនឹងការរលាកទងសួតរ៉ាំរ៉ៃ។
  • ចាក់វ៉ាក់សាំង៖ ករណីភាគច្រើននៃជំងឺរលាកទងសួតស្រួចស្រាវបណ្តាលមកពីវីរុសបង្កជំងឺផ្តាសាយ។ ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយរាល់ឆ្នាំអាចជួយការពារអ្នកពីជំងឺផ្តាសាយបាន។
  • លាងដៃ៖ ដើម្បីបន្ថយការប្រឈមនឹងការបង្ករោគដោយវីរុស ចូរលាងដៃអោយបានញឹកញាប់ និងមានទម្លាប់ប្រើទឹកលាងដៃផង។
  • ពាក់ម៉ាសវះកាត់៖ បើសិនជាអ្នកមានជំងឺស្ទះសួតរ៉ាំរ៉ៃ អ្នកគួរតែពាក់ម៉ាសនៅកន្លែងធ្វើការ និងកន្លែងដែលមានមនុស្សច្រើន។