ប្រអប់ជើងមនុស្សយើងគឺជាកន្លែងដែលងាយរងការឈឺចាប់ និងគ្មានផាសុកភាពណាស់ ដោយសារតែការរលាកសន្លាក់។ មូលហេតុញឹកញាប់ដែលនាំឲ្យសន្លាក់ក្នុងប្រអប់ជើងរលាកអាចមានដូចជា៖
- មានរបួសនៅប្រអប់ជើង ជាពិសេសរបួសដែលមិនបានព្យាបាលត្រឹមត្រូវ
- មានការបង្ករោគដោយបាក់តេរី ឬវីរុស ដែលប៉ះពាល់ដល់សន្លាក់ដូចជា ជំងឺ Lympe, Staph Infection ជំងឺប្រមេះទឹកបាយ ឬរលាកសួត
- មានការរលាកក្នុងពោះវៀន
- កំពុងតែប្រើប្រាស់ថ្នាំ
- មានប្រវត្តិគ្រួសារកើតជំងឺរលាកសន្លាក់ក្នុងប្រអប់ជើង៕