បើសិនជាអ្នកកំពុងតែហាត់ប្រាណ ហើយព្យាយាមឲ្យសាច់ដុំរីកធំ ការញ៉ាំគ្រឿងស្រវឹងច្រើនពេក អាចរំខានដល់ការខិតខំប្រឹងប្រែងរបស់អ្នកបាន។ ការញ៉ាំគ្រឿងស្រវឹងច្រើនៗពេកអាចធ្វើឲ្យ៖
- សាច់ដុំខ្សោយដោយសារតែបន្ថយលំហូរឈាម
- ប៉ះពាល់ដល់អ័រម៉ូនក្នុងខ្លួនជាពិសេស តេស្តូស្តេរ៉ូន ដែលនាំឲ្យចាលទឹក និងខ្លាញ់
- ប៉ះពាល់ដល់ថ្លើម រហូតដល់ថយចុះជាតិស្ករក្នុងឈាម កើនជាតិខ្លាញ់ក្នុងឈាម និងជំងឺខ្លាញ់រុំថ្លើម
- បន្ថយការផ្គត់ផ្គង់អុកស៊ីសែនក្នុងខួរក្បាល ហើយវាក៏អាចធ្វើឲ្យកោសិកាខួរក្បាលស្លាប់ដែរ៕