ចែករំលែក
  • 1
  •  
  •  

ដុំគីសក្នុងសុដន់គឺជាប្រភេទថង់មានទឹកនៅខាងក្នុង ដែលកើតមានក្នុងសុដន់របសមនុស្សសស្រី ប៉ុន្តែវាច្រើនតែមិនមានជាដុំកាច ឬមហារីកទេ។ អ្នកអាចមានដុំគីសមួយ ឬច្រើនក្នុងសុដន់ ព្រមទាំងមានសភាពជារាងមូល ឬទ្រវែង និងរលោងនៅគែមៗ។ និយាយអោយស្រួលទៅគីសទាំងនេះមានលក្ខណៈដូចជាទំពាំងបាយជូរ ឬថង់ទឹកតូចៗ ប៉ុន្តែពេលខ្លះដុំនេះក៏រឹងដែរ។

គីសក្នុងសុដន់មិនត្រូវការការវះកាត់អ្វីទេលុះត្រាតែវាមានទំហំធំ និងបង្កការឈឺចាប់ ឬមិនមានផាសុខភាពផ្សេងៗទៀត។ ស្ថិតក្នុងករណីបែបនេះ ការចោះបង្ហូរទឹកចេញពីគីសទាំងនេះអាចសម្រួលដល់ការឈឺចាប់បាន។

គីសក្នុងសុដន់ច្រើនតែកើតមានជាញឹកញាប់លើស្រ្តីមុនរ៉ាំងរដូវពីអាយុ ៣៥ ទៅ៥០ឆ្នាំ ប៉ុន្តែក៏អាចកើតមានលើស្រ្តីគ្រប់វ័យដែរ។ បើសិនជាអ្នកមានគីសក្នុងសុដន់ វាច្រើនតែបាត់ទៅវិញក្រោយពីរ៉ាំងរដូវរួច។

រោគសញ្ញា
  • ដុំគីសក្នុងសុដន់នោះមានលក្ខណៈរលោង, មានចលនា និងគែមរបស់វារលោង។
  • ច្រើនតែកើតមានលើសុដន់ម្ខាង ប៉ុន្តែក៏អាចកើតលើសុដន់ទាំងសងខាងក្នុងពេលតែមួយដែរ។
  • ឈឺ ឬតឹងសុដន់ក្នុងកន្លែងដែលមានដុំគីស
  • ដុំគីសរីកទំហំ ហើយសុដន់ក៏រីកធំដែរមុនពេលមករដូវ
  • ទំហំគីសតូចវិញ និងលែងមានរោគសញ្ញាទៀតក្រោយពីមករដូវរួច

ការដែលមានដុំគីសក្នុងសុដន់មួយ ឬច្រើនមិនមែនមានន័យថា អ្នកត្រូវប្រឈមនឹងជំងឺមហារីកសុដន់កាន់តែខ្លាំងនោះទេ តែវាប្រហែលជាទៅរំខានដល់ការរកដុំគីសថ្មី ឬការប្រែប្រួលមិនធម្មតាផ្សេងៗទៀតដែលត្រូវការវាយតម្លៃបន្ថែម។

ពេលត្រូវជួបគ្រូពេទ្យ

ជាលិការសុដន់ធម្មតារបស់ស្រ្តីមានសុខភាពល្អច្រើនតែមានលក្ខណៈជាដុំៗ ឬគ្រាប់ៗ។ ប៉ុន្តែបើសិនជាអ្នករកឃើញដុំក្នុងសុដន់ថ្មីផ្សេងពីនេះដែលមិនបាត់ទៅវិញក្រោយពីមករដូវរួច ឬធ្លាប់ដឹងថាដុំនោះលូតលាស់ខុសធម្មតា ចូរទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមទៅ។

មូលហេតុ

សុដន់ទាំងសងខាងផ្ទុកទៅដោយក្លែបជាលិការក្រពេញដែលតម្រៀបគ្នាដូចជាត្របកផ្កាអញ្ចឹង។ ក្លែបទាំងនេះបែងចែកជាក្លែបតូចៗបន្ថែមទៀតសម្រាប់ផលិតទឹកដោះក្នុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ ក្នុងនោះមានបំពង់តូចៗជាច្រើនសម្រាប់បង្ហូរទឹកដោះទៅក្នុងក្បាលសុដន់។ ជាលិការទ្រទ្រង់ដែលធ្វើអោយសុដន់ចេញជារាងរបស់វានោះត្រូវបានបង្កើតឡើងដោយជាលិការខ្លាញ់ និងជាលិការតភ្ជាប់រឹងៗ (Fibrous Connective Tissue) គីសក្នុងសុដន់កើតឡើងនៅពេលដែលក្រពេញ និងជាលិការ តភ្ជាប់រឹងៗ ទាំងនេះលូតលាស់ជ្រុល ដែលជាហេតុនាំអោយស្ទះដល់បំពង់បញ្ចេញទឹកដោះ ទើបបណ្តាលអោយបំពង់នោះទៅជារីកធំ និងពោរពេញទៅដោយទឹក។

  • គីសតូចៗ (Microcyst) អាចធ្វើអោយយើងស្ទាប់ដឹង តែអាចមើលឃើញបានលុះត្រាតែថតសុដន់ ឬអេកូសុដន់។
  • គីសធំៗ (Macrocysts) ជាគីសដែលមានមុខកាត់ ពី , ទៅ៥សង់ទីម៉ែត្រ ដែលជាគ្រប់គ្រាន់នឹងធ្វើអោយឈឺសុដន់ ឬគ្មានផាសុខភាព។

ចំពោះមូលហេតុដែលនាំអោយកើតគីសក្នុងសុដន់នេះនៅមិនទាន់ដឹងនៅឡើយទែ។ អំណះអំណាងខ្លះនិយាយថា ដោសយារតែក្នុងរាងកាយមនុស្សស្រីមានចំនួនអ័រម៉ូនអេស្ត្រូជែនច្រើនទៅភ្ញោចដល់ជាលិការសុដន់ ដូច្នេះវាប្រហែលជាមូលហេតុនាំអោយគីសកើតមានបាន។

តេស្ត និងការធ្វើរោគវិនិច្ឆ័យ

ការពិនិត្យ និងធ្វើរោគវិនិច្ឆ័យគីសក្នុងសុដន់ច្រើនតែចាប់ផ្តើមក្រោយពីអ្នក ឬគ្រូពេទ្យសម្គាល់ដឹងថាមានដុំក្នុងសុដន់។ លើពីនេះទៅទៀត អ្នកនឹងមានការពិភាក្សាទៅលើរោគសញ្ញា និងប្រវតិ្តជំងឺ ហើយគ្រូពេទ្យក៏អាចពិនិត្យទៅលើសុដន់, ថតអេកូសុដន់ ឬចាក់ម្ជុលបូមទឹកក្នុងគីសនោះទៀតបើសិនជាអ្នកត្រូវការ។

ការពិនិត្យសុដន់

គ្រូពេទ្យនឹងពិនិត្យលើកុំសាច់ក្នុងសុដន់ និងបញ្ហាផ្សេងៗទៀតលើសុដន់របស់អ្នកដែរ។ ដោយសារតែគ្រូពេទ្យមិនអាចប្រាប់ពីរោគវិនិច្ឆ័យពីការពិនិត្យនេះអោយច្បាស់ គាត់នឹងអាចធ្វើតេស្តផ្សេងមួយទៀត អាចជាការថតរូបភាពវេជ្ជសាស្រ្ត ឬការចាក់ម្ជុលបូមទឹកក្នុងគីសនោះបន្ថែមទៀត។

អេកូសុដន់

ការថតអេកូសុដន់អាចជួយអោយគ្រូពេទ្យកំណត់បានថាតើដុំក្នុងសុដន់នោះគឺជាទឹក ឬជាសាច់។ ចំពោះដុំដែលមានទឹកច្រើនតែជាគីស។ ចំពោះដុំដែលជាសាច់ទំនងជាដុំដែលមិនមែនជាមហារីកទេនោះគឺ Fibroadenoma ប៉ុន្តែដុំដែលរឹងដូចសាច់ក៏អាចជាជំងឺមហារីកសុដន់ដែរ។

បើយោងទៅតាមអ្វីដែលគ្រូពេទ្យមើលឃើញតាមអេកូ គាត់ប្រហែលជាណែនាំអោយច្រិបសាច់ទៅពិនិត្យបន្ថែមទៀត (Biopsy) ដើម្បីវាយតម្លៃទៅលើសាច់នោះវាជាអ្វីពិតប្រាកដ។ បើសិនជាគ្រូពេទ្យស្ទាបដឹងថាវាជាដុំគីសសុដន់មែននោះ គាត់ប្រហែលជាមិនបាច់ថតអេកូ និងតេស្តអ្វីច្រើនទៀតទេ។

ការចាក់ម្ជុលបូមទឹកក្នុងគីស

ក្នុងពេលធ្វើបែបនេះ គ្រូពេទ្យនឹងចាក់ម្ជុលដ៏តូចមួយទៅក្នុងដុំរបស់សុដន់ និងបូមទឹកចេញពីដុំនោះ។ ជាធម្មតាការធ្វើបែបនេះត្រូវតែមានការថតអេកូអមជាមួយដើម្បីចាក់ម្ជុលត្រូវកន្លែង។ បើសិនជាការបូមនោះមានទឹកមែន ហើយដុំវាបាត់ទៅវិញ គ្រូពេទ្យអាចនឹងកំណត់រោគវិនិច្ឆ័យភ្លាមៗថា វាជាដុំគីសធម្មតាទេ។

  • បើសិនជាទឹកដែលបូមចេញនោះមិនមែនឈាម ហើយដុំនោះបាត់ទៅវិញ អ្នកទំនងជាមិនបាច់ធ្វើតេស្ត ឬព្យាបាលអ្វីទៀតឡើយ។
  • បើសិនជាទឹកនោះជាឈាម ឬដុំនោះមិនបាត់ទៅវិញ គ្រូពេទ្យអាចនឹងយកឈាមដែលបូមចេញទៅធ្វើតេស្តនៅមន្ទីរពិសោធន៍បន្ត និងអោយអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យវះកាត់សុដន់តាមដានបន្ថែម។
  • បើសិនជាបូមមកគ្មានទឹកទេនោះ គ្រូពេទ្យនឹងណែនាំអោយអ្នកធ្វើតេស្តដោយថតរូបភាពវេជ្ជសាស្រ្តមួយផ្សេងទៀតដូចជា ការថតសុដន់ ឬអេកូសុដន់ដើម្បីវាយតម្លៃទៅលើដុំនោះ។ ដុំក្នុងសុដន់ដែលគ្មានទឹក ឬមិនបាត់ទៅវិញក្រោយពីបូមអាចជាដុំសាច់ដែលរឹង ហើយកោសិការរបស់វាអាចនឹងត្រូវពិនិត្យបន្ថែមទៀតដើម្បីអោយច្បាស់ថាវាមិនមែនជាមហារីកទេ។
ការព្យាបាល

ដុំគីសក្នុងសុដន់ដែលមិនតម្រូវអោយធ្វើការព្យាបាលអ្វីឡើយ។ បើសិនជាអ្នកមិនទាន់រ៉ាំងរដូវទេ គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកធ្វើការតាមដានគីសក្នុងសុដន់នោះអោយបានដឹងដល់ដើម្បីមើលថាតើវាស្រាកស្រាន្តទៅវិញដោយខ្លួនឯង ឬអត់។

ការប្រើម្ជុលបូមទឹកក្នុងគីសសុដន់

ដំណើរការនៃការព្យាបាលបែបនេហអាចប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យផង និងព្យាបាលផងបើសិនជាធ្វើការបូមហើយ វាជាទឹក និងដុំនោះបាត់ទៅវិញ។

បើសិនជាអ្នកមានគីសក្នុងសុដន់ អ្នកប្រហែលជាត្រូវបូមវាចេញច្រើនដង ព្រោះវាតែងតែអាចកើតមានម្តងទៀត ឬមានគីសថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាគិសនោះមានជាប់រពី ទៅ៣វដ្តរដូវ ហើយទំហំចេះតែធំទៅៗ អ្នកគួរតែអោយគ្រូពេទ្យវាយតម្លៃជាមួយនឹងការថតអេកូទៅ។

ការព្យាបាលដោយអ័រម៉ូន

ការប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតដើម្បីសម្រួលដល់វដ្តរដូវប្រហែលជាជួយកាត់បន្ថយការកើតមានដុំគីសក្នុងសុដន់កុំអោយកើតម្តងទៀតបាន។ ប៉ុន្តែដោយសារតែផលរំខានរបស់វា ថ្នាំគ្រាប់ពន្យាកំណើតប្រភេទ Tamoxifen ច្រើនតែណែនាំអោយប្រើតែលើស្រ្តីមានរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណោះ។ ការបញ្ឈប់ប្រើថ្នាំអ័រម៉ូណក្នុងពេលរ៉ាំងរដូវច្រើនឆ្នាំប្រហែលជាអាចបន្ថយការកើតមានដុំគីសនេះដែរ។

ការវះកាត់

ការវះកាត់គីសអាចធ្វើបានលុះត្រាតែមានកាលៈទេសៈណាមួយដែលមិនធម្មតាប៉ុណ្ណោះ ដូចជាធ្វើអោយគ្មានផាសុខភាព, កើតឡើងម្តងហើយម្តងទៀតមួយខែរំលងមួយខែ ឬគីសនោះមានឈាម ឬមានសញ្ញាមួយចំនួនដែលគួរអោយសង្ស័យ។

របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯង

ដើម្បីបន្ថយភាពមិនមានផាសុខភាពដោយសារតែគីសក្នុងសុដន់ អ្នកគួរតែធ្វើដូចខាងក្រោមនេះ៖

  • ពាក់អាវទ្រនាប់ដែលអាចទ្រទ្រង់សុដន់បាន៖ បើសិនជាអ្នកឈឺសុដន់ដោយសារតែគីសក្នុងសុដន់នោះ សម្លៀកបំពាក់ដែឡផ្តល់នូវការទ្រទ្រង់ដល់ជាលិការសុដន់បានយ៉ាងល្អប្រហែលជាជួយសម្រួលដល់ភាពមិនមានផាសុខភាពបានមួយចំនួនដែរ។
  • ចៀសវាងជាតិកាហ្វេអ៊ីន៖ គ្មានអំណះអំណាងតាមបែបវិទ្យាសាស្រ្តណាមួយដែលបញ្ជាក់ថា ការទទួលទានជាតិកាហ្វេអ៊ីនមានទំនាក់ទំនងទៅនឹងកើតគីសក្នុងសុដន់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីខ្លះនឹងបានធូរស្រាលពីរោគសញ្ញារបស់ពួកគេក្រោយពីលុបបំបាត់ជាតិកាហ្វេអ៊ីនពីក្នុងរបបអាហារពួកគេ។
  • កាត់បន្ថយជាតិប្រៃក្នុងអាហារ៖ ទោះបីជាការសិក្សាជាច្រើនទៅលើការតមជាតិប្រៃ និងការកើតជាគីសមិនមានអ្វីជាដុំកំភួនក៏ដោយ ក៏អ្នកឯកទេសមួយចំនួនបានអោយដឹងថា ការបន្ថយជាតិប្រៃពីក្នុងរបបអាហារប្រហែលជាអាចជួយសម្រួលដល់បញ្ហាបានច្រើន។ ការដែលទទួលទានជាតិប្រៃតិចតួចនឹងបន្ថយចំនួនជាតិទឹកកាន់តែច្រើនដែលចាលក្នុងរាងកាយ។
  • ប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជា៖ ការឈឺសុដន់មួយចំនួនប្រហែលជាបាត់ទៅវិញតាមយៈការប្រើថ្នាំ acetaminophen (Tylenol) ​ Nonsteroidal Anti-inflammatory Drugs ដូចជាថ្នាំ Ibuprofen (Advil, Motrin IB) Naproxen (Aleve, Naprosyn)