ការរស់នៅក្នុងសង្គមត្រូវតែមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ បើគ្មានទំនាក់ទំនងទេ អ្នកនឹងរស់នៅដោយឯកកោរ គ្មានមិត្តភក្តិជជែកកំសាន្តជាមួយគ្នាឡើយ។ ដូចនេះអ្នកគួរតែរៀនចេះមើលមនុស្សមុនពេលរាប់អានជាមួយគេ។

1.    មនុស្សដែលចូលចិត្តបង់លុយមុននៅពេលគិតលុយម្តងៗ គេមិនចង់បញ្ចេញថាគេមានលុយទេ ប៉ុន្តែគេមើលមិត្តភាពធំជាងលុយ។

2.    មនុស្សដែលពេលដែលសហការគ្នារកស៊ីតែងតែផ្តល់ផលប្រយោជន៍ឲ្យអ្នកច្រើន។ នេះមិនមែនគេល្ងង់ទេ ប៉ុន្តែគេចេះចែករំលែក។ដូចពាក្យមួយនិយាយថា:វប្បធម័ចែករំលែក។

3.    មនុស្សដែលធ្វើការជាមួយគ្នា ហើយគេតែងតែធ្វើការច្រើនជាងយើង។ គេមិនល្ងង់ទេ តែគេបំពេញមុខងាររបស់គេ។

4.    មនុស្សដែលសុំទោសអ្នកមុននៅពេលឈ្លោះគ្នា។ នេះមិនមែនមកពីកំហុសឆ្គងទេ ប៉ុន្តែគេចង់រក្សាមិត្តភាពជាមួយអ្នកបានយូរអង្វែង។

5.    មនុស្សដែលស្ម័គ្រចិត្តជួយអ្នកដោយឥតសំណង។ នេះមិនបញ្ជាក់ថាគេជំពាក់អ្នកទេ ប៉ុន្តែគេចាក់ទុកអ្នកជាមិត្តល្អប៉ុណ្ណោះ។ ដូចនេះតើមានមនុស្សប៉ុន្មានអ្នកដែលមើល មិនឃើញបញ្ហាតូចតាចទាំងនេះ ហើយមានប៉ុន្មានអ្នកទៀតដែលយល់ថាវាជាការពិតនោះ៕