មនុស្សស្រីគឺជាជម្រើសដ៏ល្អបំផុតក្នុការគ្រប់គ្រងលុយក្រោយពេលរៀបការ ព្រោះស្ត្រីមានលក្ខណៈពិសេសខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
1. នារីជាបុគ្គលដែលមានចរិតម៉ត់ចត់ ទុកដាក់លុយបានល្អ មិនងាយឲ្យបាត់ទៅណាឡើយ។
2. មនុស្សស្រីចេះសន្សំសំចៃ មិនចាយវាយផ្តេសផ្តាស របស់ដែលត្រូវទិញបានទិញ របស់ដែលមិនចាំបាច់គឺមិនទិញទ្បើយ។
3. នារីចេះទុកលុយសម្រាប់ឲ្យប្តីធ្វើការរកស៊ីនៅថ្ងៃណាមួយ ដោយចេះគិតគូបានសព្វគ្រប់ មិនមានចន្លោះឡើយ។
4. មនុស្សស្រីចេះផ្គត់ផ្គង់មើលថែគ្រួសារបានយ៉ាងល្អឥតខ្ចោះ មិនឲ្យគ្រួសារខ្លួនចាញ់អ្នកដទៃឡើយ។
5. នារីចេះយកលុយទាំងនេះទៅប្តូរជាលុយច្រើនដោយបង្កើតមុខរបរខ្លួនឯង។
6. មនុស្សស្រីមិនចេះយកលុយទាំងនេះទៅចាយលើការសប្បាយរបស់ខ្លួន ឬលើការតុបតែងខ្លួននោះទេ ព្រោះគេដឹងថាស្វាមីរកលុយដោយលំបាក មិនងាយទេ។ ដូចនេះចូលអ្នកអោយប្រពន្ធរបស់អ្នកមើលថែទាំលុយទាំងនេះដើម្បីអោយគ្រួសាររុងរឿងនិងមានសុភមង្គល។ ផ្ទុយទៅវិញបើប្តីជាមនុស្សដែលមិនចេះចាយវាយផ្តេសផ្តាស អ្នកអាចគ្រប់គ្រងលុយម្នាក់ពាក់កណ្តាល៕