ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីថ្មីក្នុងការកំចាត់ស្នាមជ្រួញលើមុខអ្នក។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលបាយឆ្អិន អ្នកអាចយកបាយដែលរាងទន់មករុញលើមុខអ្នក ដើម្បីអាចស្រូបយកធូលី និងជាតិខ្លាញ់ក្នុងរន្ធរោមអ្នកឲ្យចេញមកក្រៅបានអស់។ ក្រោយពេលដែលអ្នករុញរួច អ្នកអាចលុបមុខចេញបាន នោះស្បែកអ្នកនឹងមិនងាយកើតមានស្នាមជ្រួញនោះទេ។ ប៉ុន្តែបាយនោះមិនគួរក្តៅពេកទេ ទើបមិនធ្វើឲ្យមុខអ្នករលាក។

2.    អ្នកគួរតែញ៉ាំននង ចេក ប៉េងប៉ោះ និងស្ត្រប៊ឺរីឲ្យបានច្រើន ហើយអ្នកក៏អាចយកមកធ្វើជាម៉ាសបិតមុខផងដែរ ព្រោះវាសុទ្ធតែអាចធ្វើឲ្យមុខអ្នករលោង និងបំបាត់ស្នាមជ្រួញយ៉ាងងាយ។

3.    មានពេលខ្លះអ្នកអាចពិសារស្រាបៀរខ្លះបាន  ប៉ុន្តែមិនគួរញ៉ាំច្រើនឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់រាងកាយអ្នក។ បើអ្នកញ៉ាំតិចៗ នោះវានឹងជួយបណ្តឹងស្បែកអ្នក ដោយជួយកាត់បន្ថយស្នាមជ្រួញបាន។

4.    អ្នកក៏អាចញ៉ាំតែបានដែរ ព្រោះវាមានសារធាតុដែលអាចជួយធ្វើឲ្យស្បែកអ្នកម៉ត់ ពន្យារភាពចាស់ ថែមទាំងអាចការពារស្បែកអ្នកមិនងាយកើតមានជំងឺឡើយ។ ប៉ុន្តែតែដែលអ្នកញ៉ាំ មិនគួរក្រាស់ពេកទេ ទើបមិនប៉ះពាល់ដល់សុខភាព។

5.    នៅពេលដែលអ្នកទំពារអាហារ អ្នកគួរតែទំពារឲ្យបានយូរ ព្រោះវាអាចកាត់បន្ថយស្នាមជ្រួញលើផ្ទៃមុខអ្នក ដោយធ្វើឲ្យមុខអ្នកប្រែជាពណ៌ស៊ីជំពូលបាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើនេះ ដើម្បីសម្រស់របស់អ្នក៕