ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកមិនគួរធ្វើមុនពេលជិតសម្រាលកូន។ តើមានអ្វីខ្លះទៅ?

1.    មុនពេលដែលអ្នកសម្រាលកូន អ្នកគួរតែរំងាប់អារម្មណ៍ភ័យខ្លាចទាំងអស់ ព្រោះនៅពេលដែលអ្នកកាន់តែខ្លាច ពោះអ្នកនឹងកាន់តែឈឺ ហើយអ្នកក៏ងាយប្រឈមមុខនឹងគ្រោះថ្នាក់ផងដែរ។ ដូចនេះ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ទើបអារម្មណ៍អ្នកអាចស្ងប់បាន។

2.    អ្នកមិនគួរតក់ក្រហល់ចង់ឲ្យកូនចេញមក ដោយប្រើវិធីផ្សេងៗក្នុងការធ្វើឲ្យកូនចេញមកមុនថ្ងៃកំណត់នោះទេ ព្រោះអាចធ្វើឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែទុកឲ្យដល់ថ្ងៃសម្រាល ទើបអាចទទួលបានសុវត្ថិភាពទាំងកូន និងអ្នក។

3.    នៅមុនពេលដែលអ្នកមិនទាន់ដល់ខែសម្រាលកូន អ្នកគួរតែរៀបចំឲ្យបានសព្វគ្រប់នូវរបស់របរប្រើប្រាស់ទាំងឡាយ ហើយទុកនៅមួយកន្លែង ទើបមិនភ្លេចមុខភ្លេចក្រោយពេលដែលទៅពេទ្យ។ ជាពិសេស នៅពេលដែលជិតដល់ថ្ងៃសម្រាល អ្នកគួរតែនៅផ្ទះ ហើយមានអ្នកកំដរ ដោយមិនគួរដើរផ្តេសផ្តាសនោះទេ ទើបអ្នកអាចទៅពេទ្យបានទាន់ពេល។

4.    នៅមុន១០ថ្ងៃនៃថ្ងៃសម្រាល អ្នកមិនគួរហត់នឿយពេកទេ ដោយគួរតែសម្រាកឲ្យបានច្រើន ដើម្បីទុកកម្លាំងដើម្បីបង្កើតកូនចេញមក។ ម្យ៉ាងទៀត អ្នកគួរតែដើរចុះដើរឡើងក្នុងផ្ទះឲ្យបានច្រើន ទើបជួយឲ្យកូនឆាប់ចាប់កំណើត។

5.    អ្នកគួរតែរក្សាចិត្តឲ្យសប្បាយមុនពេលដែលសម្រាលកូន ព្រោះបើអ្នកមួលម៉ៅច្រើន ហើយពិបាកចិត្តច្រើន មិនត្រឹមតែធ្វើឲ្យអ្នកពិបាកសម្រាលទេ ថែមទាំងអាចធ្វើឲ្យកូនងាយប្រឈមមុខនឹងគ្រោះថ្នាក់ទៀតផង៕