ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអាចចំណេញបានប្រាក់បន្តិចបន្តួចចូលមក។ ពណ៌សំណាង គឺពណ៌ក្រហមខ្ចី។ លេខសំណាង គឺលេខ៨។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែប្រមូលអារម្មណ៍ឲ្យមូល ទើបមិនមានគ្រោះថ្នាក់។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៤។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកគួរតែចៀសកុំខ្ចីប្រាក់អ្នកដទៃឲ្យសោះ។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ២។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយអ្នកអាចចំណេញបានច្រើននៅពេលដែលមានផែនការច្បាស់លាស់។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៣។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយមានទ្រព្យមួយផ្នែកតូចហូរចេញក្រៅ។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៩។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអាចប្រមូលបានផលច្រើនជាងពេលមុន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ០។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយថ្ងៃនេះ ទ្រព្យអ្នកនឹងអាចប្រែជាល្អវិញ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ២។
ឆ្នាំមមែ
ថ្ងៃនេះ រាសីខ្ពស់ត្រដែត មិនថាអ្នកទៅណាទេ សុទ្ធតែអាចចំណេញបានទ្រព្យទាំងអស់។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ២។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយមានផ្កាយសំណាងអាចរះខ្ពស់ជិតអ្នក។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៥។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកបង្គួរ ឲ្យតែអ្នកអាចពុះពារគ្រប់ឧបសគ្គ នោះផលធំនឹងចូលមក។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៤។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកអាចនឹងមានទ្រព្យចូល និងចេញផងដែរ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយគួរតែប្រយ័ត្ននូវការចំណាយផ្សេងៗ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៣៕