ការចាស់ទៅតាមអាយុគឺជាដំណើរការណ៍ធម្មជាតិដែលយើងទាំងអស់គ្នាត្រូវឆ្លងកាត់។ យើងអាចមានអារម្មណ៍ថាខ្លួនឯងកាន់តែចាស់តាមរយៈឆ្អឹង រូបរាងខាងក្រៅ និងចិត្តគំនិត។ ដើម្បីច្បាស់លាស់ មានរឿងច្រើនណាស់ដែលជីវិតរស់នៅរបស់យើងគួរតែបណ្តោយវាទៅ ប៉ុន្តែមានរឿងមួយចំនួនតូចដែលយើងមិនគួរណាឈប់ធ្វើឡើយទោះបីជាចាស់ហើយក៏ដោយ។ តើរឿងទាំងនោះមានអ្វីខ្លះទៅ?

ការបញ្ជាក់អំពីអារម្មណ៍

ដោយសារតែអ្នកអាយុកាន់តែច្រើន មិនមែនមានន័យថា អ្នកមិនអាចបើកចិត្តដើម្បីបង្ហាញអំពីអារម្មណ៍ ឬស៊ីអារម្មណ៍ដូចកាលពីមុននោះទេ។ ចូរកុំមានការអៀនខ្មាសនឹងការនិយាយថា អ្នកស្រឡាញ់គ្រួសារអ្នកគ្រប់ពេលអី ព្រោះអ្នក ឬពួកគេប្រហែលជាមិនអាចនៅបានយូរនៅថ្ងៃបន្ទាប់ៗទៀតឡើយ។ មនុស្សយើងភាគច្រើនគួរតែមានពេលវេលាគ្រប់គ្រាន់ដើម្បីនិយាយនូវអ្វីដែលចង់និយាយ ចៀសជាងមិនមានឱកាសនិយាយបែរជាត្រដរខំនិយាយ។ 

ក្តីស្រមៃ

ការមានក្តីស្រមៃលើការធ្វើអ្វីមួយមិនគួរណាលែងមាននៅពេលអាយុកាន់តែច្រើនឡើយ។ ដោយគ្រាន់តែអ្នកបានចូលនិវត្តន៍ វាមិនមែនមានន័យថា អ្នកគួរតែសប្បាយចិត្តជាមួយនឹងរបៀបរស់នៅក្នុងជីវិតរបស់អ្នកឡើយ។ ដើម្បីច្បាស់ អ្នកក៏អាចមានក្តីស្រមៃមួយដែលអ្នកមិនទាន់បានសម្រេចដែរ។ ដូច្នេះវាមិនមានអ្វីដែលខុសនោះទេ ដែលបន្តក្តីស្រមៃ និងព្យាយាមសម្រេចវាឲ្យបាននោះ។ 

សរសើរខ្លួនឯង

រឿងមួយផ្សេងទៀតដែលអ្នកគួរតែកុំភ្លេចធ្វើដែរនោះ គឺការសរសើរខ្លួនឯង។ ចូរកុំរងចាំអ្នកដទៃឃើញហើយសរសើរអ្នកអី ព្រោះអ្នកគួរតែចាប់ផ្តើមវាដោយខ្លួនឯង។ ចូរប្រាប់ខ្លួនឯងថា រូបរាងអ្នកស្អាត ឬអ្នកជាមនុស្សដែលឆ្លាតគ្រប់គ្រាន់ក្នុងការដោះស្រាយតាមកាលៈទេសៈ។ ពេលនោះអ្នកនឹងមានអារម្មណ៍កាន់តែល្អចំពោះខ្លួនឯងមុនពេលចេញទៅណាមកណា។ 

ធ្វើអំពើល្អ

មិនត្រូវឈប់ធ្វើអំពើល្អនៅពេលអ្នកចាស់ឡើយ។ ពិភពលោកនេះគឺកំពុងតែខ្វះរឿងនេះ ដូច្នេះចូរបន្ថែមសកម្មភាពទាំងនេះផងទៅ។ នៅពេលដែលអ្នកធ្វើអំពើល្អចំពោះនរណាម្នាក់ ចូរកុំរំពឹងថាវានឹងមានការតបស្នងវិញអី ព្រោះវាមិនមែនជារឿងដែលល្អឡើយ។ ការធ្វើអំពើលល្អគួរតែជាសកម្មភាពមួយដែលអ្នកធ្វើវាដោយចិត្តស្មោះស្ម័គ្រ ដោយមិនមានរំពឹងថានឹងមានអ្វីសងវិញឡើយ៕