Portrait of cheerful senior Caucasian businesswoman wearing glasses, looking at camera and smiling

អ្នកប្រហែលជាពឹងពាក់ទៅលើទូរស័ព្ទឆ្លាតវៃទាំងស្រុងហើយគ្រប់ពេលដែលនិយាយដល់រឿងលេខទូរស័ព្ទ អ៊ីម៉ែល និងអ្វីដែលត្រូវធ្វើដោយមិនអាចខ្វះវាបាន ដូច្នេះយើងអាចនឹងវង្វេងហើយនៅពេលដែលមិនមានរបស់នេះក្នុងដៃ។ ចូរប្រឈមនឹងបញ្ហានេះទេ ព្រោះវិធីឆ្លាតវៃទាំងនេះនឹងធ្វើឲ្យការចងចាំអ្នកទៅជាល្អវិញ។ វានឹងធ្វើឲ្យស្រួលបួលវិញ ប៉ុន្តែមិនមែនជាការប្រើប្រាស់ខួរក្បាលដើម្បីការចងចាំឲ្យមានរយៈពេលយូរឡើយ។ អ្នកនឹងយល់ថា ការយកចិត្តទុកដាក់របស់អ្នកមិនមែនជាមធ្យោបាយដែលធ្លាប់ធ្វើពីមុនឡើយ ហើយក៏អាចនឹងពិបាករកពេលដែលចងចាំរឿងជាច្រើនដែឬ។ បើសិនជាអ៊ីចឹងមែន យកល្អគួរតែធ្វើរឿងខាងក្រោមនេះដើម្បីជំនួយដល់ការចងចាំរបស់អ្នកទៅ។ 

ទន្ទេញម្តងហើយម្តងទៀត

វាគឺជារឿងធម្មតាទេក្នុងការភ្លេចឈ្មោះនរណាម្នាក់ ជាពិសេសនៅពេលដែលគេណែនាំឲ្យអ្នកដឹងជាលើកដំបូង។ ឃើញទេ វាមិនមែណចេះតែគ្រប់គ្រាន់ទេត្រង់ការស្តាប់លឺឈ្មោះតែមួយមុខ យើងត្រូវការខំប្រឹងប្រែងខ្លាំងដើម្បីចាំឈ្មោះគេនោះទេ។ នៅថ្ងៃក្រោយ អ្នកបានជួបអ្នកថ្មីទៀត ចូរព្យាយាមប្រើប្រាស់ឈ្មោះរបស់គេឲ្យបានច្រើនគ្រប់ពេលសន្ទនាវិញ។ នោះខួរក្បាលអ្នកនឹងរក្សាទុកឈ្មោះគេរួចហើយ។ 

អាន

បើសិនជាអ្នកចង់ចងចាំសៀវភៅ កំណត់ត្រា និងរឿងដែលអ្នកចង់ចាំ អ្នកត្រូវតែអានវាហើយ។ ចូរកត់ចំណាំក្រោយពេលដែលអ្នករំលឹករួច ដើម្បីចងចាំវានៅក្នុងខួរក្បាលតាមរយៈការអានឲ្យបានច្រើន។ រឿងនេះនឹងជួយបានច្រើនសម្រាប់អ្នកដែលកំពុងតែរៀនត្រៀមប្រឡង។ 

ការចូលរួមក្នុងសង្គម

មែនហើយ ការមានវត្តមានរបស់បណ្តាញសង្គម ការចូលរួមសង្គមបានធ្វើឲ្យមនុស្សម្នាក់ៗប្រឡូកក្នុងវិស័យឌីជីថល ច្រើនហើយក៏មានសមត្ថភាពបន្តធ្វើរឿងជាច្រើនក្នុងសង្គមនោះច្រើនដែរ។ មែនហើយ យើងប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលបានបទពិសោធន៍ ប៉ុន្តែយើងច្រើនតែភ្លេចរស់នៅដើម្បីចងចាំរឿងជាច្រើនដែរ ដូច្នេះយើងក៏ច្រើនតែភ្លេចភ្លាំងដែរ។ លើកក្រោយ បើអ្នកមានគម្រោងជួបជាមួយមិត្តភក្តិ ចូរមិនបាច់ជួបតាម Facebook ទេ តែទៅខាងក្រៅជួបគ្នា និងញ៉ាំកាហ្វេជាមួយគ្នាវិញទៅ។ 

សរសេរទុក

ការសរសេររាល់ព័ត៌មានទាំងឡាយ នឹងជួយពង្រឹងដល់សមត្ថភាពចងចាំរបស់ខួរក្បាលមនុស្សយើង។ បើសិនជាអ្នកនៅសាលារៀន ការប្រើប្រាស់សៀវភៅកំណត់ហេតុ និងប៊ិចគឺជារឿងល្អជាងប្រើកុំព្យូទ័រ ឬថាប្លេតជាង។ អ្នកឹងនឹងយល់ថា អ្នកចំណាយពេលក្នុងការសរសេរច្រើនជាង ហើយក៏ងាយស្រួលចងចាំរឿងគ្រប់យ៉ាង ឬព័ត៌មានសំខាន់ៗផងដែរ។ 

ការហាត់ប្រាណ

មនុស្សយើងភាគច្រើនគិតថា ការហាត់ប្រាណគឺជារឿងដែលជួយដល់ការសម្រកទម្ងន់ ពង្រឹងដល់សាច់ដុំ និងពង្រឹងដល់សុខភាព។ មែនហើយ មធ្យោបាយមួយទៀតដែលការហាត់ប្រាណជួយដែរនោះគឺ ការចងចាំរបស់មនុស្ស។ កាលណាអ្នកហាត់ប្រាណកាន់តែច្រើន ខួរក្បាលនឹងមានសមត្ថភាពរក្សាព័ត៌មានកាន់តែល្អជាងមុន។ អ្នកនឹងយល់ថា វាកាន់តែងាយស្រួលក្នុងការចងចាំរយៈពេលយូរ។ 

ធ្វើតេស្ត

អ្វីដែលជាមធ្យោបាយដ៏ល្អក្នុងការពង្រឹងការចងចាំ គឺតាមរយៈការធ្វើតេស្តការចងចាំ។ ចូរប្រើវិធីធ្វើតេស្ត ផ្គូរផ្គង់ពាក្យ និងលេងល្បែងវង្វេង ដូច្នេះអ្នកអាចនឹងចងចាំថាអ្នកអាចធ្វើវាបានដោយរបៀបណា។ 

គេង

ការគេងគឺជារឿងសំខាន់សម្រាប់មនុស្សយើង ដោយសារតែវាគឺជាពេលវេលាដែលរាកងាយរបស់យើងបញ្ចូលថាមពល និងជួសជុលអ្វីដែលខូចខាត។ ឥឡូវនេះ ការគេងក៏អាចជួយជម្រុញដល់ការចងចាំបានដែរ ដូច្នេះចូរគេងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ហើយការគេងបានដល់ ៨ម៉ោងកាន់តែល្អថែមទៀត។ ការគេងថ្ងៃអាចជួយដែរ ព្រោះអ្នកកំពុងតែប្រមូលផ្តុំនូវការចងចាំដែលនឹងរក្សាទុកក្នុងខួរក្បាលរយៈពេលវែង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង