Join with Health.com.kh on Telegram

ជំងឺក្រិនសរសៃឈាមកើតឡើងដោយសារសរសៃឈាមអាក់ទែប្រែក្លាយទៅជារឹង និងរួមតូច ហើយដំណើរការនៃជំងឺប្រភេទនេះមានលក្ខណៈស្ងៀមស្ងាត់ រួមទាំងបណ្តាលអោយស្ទះសរសៃឈាម និងលំហូរឈាម

ជំងឺក្រិនសរសៃឈាមជាធម្មតាបង្កអោយមានបញ្ហាគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺលើសរសៃឈាមចុងដៃចុងជើង ទាំងនេះត្រូវបានគេស្គាល់ថាជាជំងឺបេះដូងសរសៃឈាម

ទោះបីជាយ៉ាងណាក៏ដោយ តើជំងឺក្រិនសរសៃឈាមកើតឡើងយ៉ាងដូចម្តេច? តើនរណាជាអ្នកកើតជំងឺនេះ ហេតុអ្វី? ជំងឺក្រិនសរសៃឈាមគឺជាពាក្យមួយឃ្លាដែលពិបាកនិយាយ ប៉ុន្តែវាមិនគួរត្រូវបានលាក់លៀមនោះទេ។ ដំណើរការនៃការស្លាប់គឺអាចការពារ និងព្យាបាលបាន ចូរអានបន្តដើម្បីដឹងពីសកម្មភាពសត្រូវរបស់អ្នក

មូលហេតុ

ដំបូងយើងរំលឹកទៅដល់រូបរាងកាយធម្មតាសិន សរសៃឈាមអាក់ទែគឺជាសរសៃឈាមដែលមានតួរនាទីដឹកនាំឈាមពីបេះដូងទៅកាន់គ្រប់កន្លែងនៃរាងកាយ សរសៃទាំងនេះក្រាលទៅដោយស្រទាប់កោសិការដ៏ស្តើងមួយមានឈ្មោះថា Endothelium Endothelium មាននាទីរក្សានូវភាពរលោង និងកំលាំងកន្ត្រាក់តិចៗរបស់សរសៃឈាមអាក់ទែ ក្នុងការគ្រប់គ្រងចរន្តឈាម

វេជ្ជបណ្ឌិតជំនាញឯកទេសនិយាយថាជំងឺក្រិនសរសៃឈាមកើតឡើងនៅពេលដែលមានសម្ពាធឈាមខ្ពស់ ជក់បារី ឬកំរិតកូឡេស្តេរ៉ុលខ្ពស់ដែលវាជាហេតុធ្វើអោយខូចទៅដល់ស្រទាប់ Endothelium នៅទីនោះ គេឃើញមានកំណកខ្លាញ់កូឡេស្ទេរ៉ុល

ការឈ្លានពានរបស់កូឡេស្ទេរ៉ុល៖ កូឡេស្ទេរ៉ុលដែលអាក្រក់ LDL ជាអ្នកធ្វើអោយខូចខាតស្រទាប់ Endothelium ដោយសារតែវាចូលទៅក្នុងជញ្ជាំងរបស់សរសៃឈាមអាក់ទែ

ការករកើតកំណក៖ គ្រាប់ឈាមសរបស់អ្នកហូរចូលដើម្បីបំបែកកូឡេស្ទេរ៉ុល LDL អស់រយៈពេលច្រើនឆ្នាំ ការផ្តុំគ្នានៃកំណករបស់កូឡេស្ទេរ៉ុល និងកោសិការវាបង្កើតបានទៅជាកំណកមួយនៅជាប់នឹងសរសៃឈាមអាក់ទែ

គ្រូពេទ្យជំនាញពន្យល់ថាវាគឺជាសារធាតុរាវដ៏ច្របូកច្របល់មួយ ឬជាកូឡេស្ទេរ៉ុល និងកាកសំណល់កោសិការ ហើយវាធ្វើអោយប៉ះពាល់ទៅដល់ជញ្ជាំងសរសៃឈាមអាក់ទែដោយចៃដន្យ ភាពចៃដន្យនោះក្លាយទៅជាធំទៅៗ ដែលអាចនឹងគ្រប់គ្រាន់ធ្វើអោយស្ទះសរសៃឈាមបាន

ជំងឺក្រិនសរសៃឈាមជាធម្មតាមិនបង្កអោយមានរោគសញ្ញាអ្វីទេរហូតដល់មនុស្សនោះស្ថិតក្នុងវ័យកណ្តាល ឬវ័យចាស់ នៅពេលមួយដែលភាពរួមតូចនៃសរសៃឈាមទៅជាធ្ងន់ធ្ងរហើយ វានឹងចុកជិតកុំអោយមានលំហូរឈាម ហើយបង្ករអោយមានការឈឺចាប់

ជម្ងឺក្រិនសរសៃឈាម និងការបង្កបញ្ហារបស់កំណក

កំណកដែលបានមកពីការស្ទះសរសៃឈាមអាចមានសណ្ឋានខុសៗគ្នា

  • វាអាចនៅខាងក្នុងជញ្ជាំងសរសៃឈាមអាក់ទែ នៅទីនោះកំណកមានការលូតលាស់ក្នុងទំហំមួយពិតប្រាកដ លោក Stein និយាយថាដោយសារតែពួកវាមិនធ្វើអោយស្ទះលំហូរឈាម កំណកទាំងនេះប្រហែលជាមិនបង្កអោយមានរោគសញ្ញាអ្វីនោះទេ
  • ពួកវាអាចលូតលាស់យឺត ទោះបីជាយ៉ាងណាក៏ដោយ វានៅតែបង្កអោយមានការស្ទះដដែល ការឈឺចាប់នៅទ្រូង ឬជើងគឺជារោគសញ្ញាធម្មតាៗរបស់វា
  • ក្នុងករណីដែលធ្ងន់ធ្ងរគឺ កំណកអាចនឹងដាច់ចេញភ្លាមៗ ដែលជាហេតុធ្វើអោយមានកំណកក្នុងសរសៃឈាមអាក់ទែ នៅក្នុងខួរក្បាល បញ្ហានេះនឹងធ្វើអោយកើតជម្ងឺដាច់សរសៃឈាមខួរក្បាល ចំនែកបេះដូងវិញ ធ្វើអោយមានបញ្ហាគាំងបេះដូង

កំណករបស់ជំងឺក្រិនសរសៃឈាមបង្កអោយមានជំងឺបេះដូងសរសៃឈាមចំនួនបីធំៗនោះគឺ៖

  • ជំងឺសរសៃឈាមបេះដូង Coronary កំណកដែលមានលំនឹងនៅក្នុងសរសៃឈាមបេះដូងអាចបង្កអោយមានការឈឺទ្រូង ការរបេះភ្លាមៗនៃកំណក និងការករកើតកំណកឈាមធ្វើអោយសាច់ដុំបេះដូងស្លាប់បាន ករណីនេះមានឈ្មោះថាគាំងបេះដូង Myocardial Infarction
  • ជំងឺខួរក្បាលសរសៃឈាម៖ ការរបេះកំណកនៅក្នុងសរសៃឈាមអាកទែរបស់ខួរក្បាលធ្វើអោយមានជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែមានកខូចខ្លាំងនៃកោសិការខួរក្បាល ការស្ទះបណ្តោះអាសន្ននៅក្នុងសរសៃឈាមអាក់ទែក៏អាចបង្កអោយមានបញ្ហា Transient Ischemic Attack (TIAs) ដែរ ដែលវាជាសញ្ញាប្រកាសអាសន្នរបស់ជំងឺដាច់សរសៃឈាមខួរក្បាល ទោះបីជាយ៉ាងណាក៏ដោយ វាមិនមានការគ្រោះថ្នាក់ទៅលើខួរក្បាលទេ
  • ជំងឺសរសៃឈាមចុងដៃចុងជើង៖ ការរួមតូចនៅក្នុងសរសៃឈាមរបស់ជើងបង្កឡើងដោយការកើតកំណក ជំងឺសរសៃឈាមចុងដៃចុងជើង ធ្វើអោយមិនមានចរន្តឈាមច្រើនទៅតំបន់នោះ ករណីនេះធ្វើអោយមានការឈឺចាប់ក្នុងពេលដើរ និងអោយរបួសក្រជា ចំពោះជំងឺដែលធ្ងន់ធ្ងរប្រហែលជាត្រូវការកាត់អវៈយវៈចេញទៀតផង

អ្វីទៅដែលធ្វើអោយអាចកើតជំងឺក្រិនសរសៃឈាមនេះ?

វាប្រហែលជាសំនួរស្រួលនឹងសួរទេថា តើនរណាទៅដែលមិនអាចកើតជំងឺក្រិនសរសៃឈាម?

ការសិក្សាក្នុងឆ្នាំ ២០០១ ទៅលើប្រជាជនដែលមានសុខភាពបេះដូងល្អចំនួន ២៦២នាក់ធ្វើអោយមានការភ្ញាក់ផ្អើលដូចជា៖

  • ៥១,%មានជំងឺក្រិនសរសៃឈាម
  • ជំងឺក្រិនសរសៃឈាមបានកើតឡើងប្រមាណ ៨៥%ទៅលើមនុស្សមានអាយុច្រើនជាង ៥០ឆ្នាំ
  • ១៧%នៃយុវវ័យមានជំងឺក្រិនសរសៃឈាម

គ្មាននរណាម្នាក់មានរោគសញ្ញាទេ ហើយភាគតិចណាស់ដែលសរសៃឈាមរបស់ពួកគេរួមតូច បែបនេះគឺជាដំណាក់កាលជំងឺដំបូង ដែលមានតែការស្រាវជ្រាវដោយការធ្វើតេស្តពិសេសទេទើបរកឃើញ

ប្រសិនបើអ្នកអាយុដល់ ៤០ឆ្នាំ ហើយសុខភាពទូទៅល្អធម្មតា អ្នកប្រហែលជាមានឱកាស ៥០%​ក្នុងការវិវត្តន៍ទៅជាជំងឺក្រិនសរសៃឈាមយ៉ាងធ្ងន់ធ្ងរក្នុងឆាកជីវិត ការប្រឈមមុខនឹងកើនឡើងនៅពេលដែលអ្នកមានអាយុកាន់តែច្រើន ចំនុចសំខាន់នៃអ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅគឺត្រូវតែមានជំងឺក្រិនសរសៃឈាមខ្លះហើយ ប៉ុន្តែពួកគេមិនដែលបានសំគាល់មើលរោគសញ្ញារបស់វានោះទេ

មានដំណឹងល្អមួយថា អត្រានៃការស្លាប់ដោយសារជំងឺក្រិនសរសៃឈាមត្រូវបានធ្លាក់ចុះរហូតដល់ ២៥% ចាប់តាំងពី ៣០ឆ្នាំមុនមកម្លេះ ប្រការនេះគួរតែអរគុណទៅដល់របៀបរស់នៅ និងការរីកចំរើននៃការព្យាបាលបានល្អជាងមុន

ការបង្ការ

ជំងឺក្រិនសរសៃឈាមគឺជាជំងឺវិវត្តន៍ ប៉ុន្តែវាក៏អាចបង្ការបានដែរ ឧទាហរណ៍ កត្តាប្រឈមមុខចំនួន ៩ដែលធ្វើអោយមានបញ្ហាគាំងបេះដូងរហូតដល់ ៩០%ដូចជា៖

  • ការជក់បារី
  • ឡើងកំរិតកូឡេស្ទេរ៉ុលខ្ពស់
  • ឡើងសម្ពាធឈាមខ្ពស់
  • ជំងឺទឹកនោមផ្អែម
  • ដុះក្បាលពោះ
  • Stress
  • មិនទទួលទានផ្លែឈើ និងបន្លែ
  • មិនហាត់ប្រាណអោយទៀងទាត់

អ្នកប្រហែលជាចំណាំឃើញថាបញ្ហាអស់ទាំងនេះគឺជាបញ្ហារួមទាំងអស់ ហើយអ្នកអាចធ្វើការកែប្រែវាបាន អ្នកជំនាញជាច្រើនយល់ស្របថា ការកាត់បន្ថយកត្តាប្រឈមមុខធ្វើអោយថយចុះនៃការប្រឈមនឹងជម្ងឺបេះដូងសរសៃឈាមបាន

សម្រាប់អ្នកដែលមានការប្រឈមមុខពីកម្រិតមធ្យមទៅខ្ពស់ ពួកគេអាចនឹងមានបញ្ហាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ឬមានការឈឺចាប់ដោយសារតែការឈឺទ្រូង ដូច្នេះត្រូវតែប្រើថ្នាំ Aspirin ក្នុងកំរិតមួយតិចក្នុងមួយថ្ងៃដើម្បីបន្ថយការឈឺចាប់ ថ្នាំ Aspirin ជួយការពារការកើតមានកំណកឈាម ចូរទៅពិគ្រោះជាមួយគ្រូពេទ្យមុននឹងចាប់ផ្តើមប្រើថ្នាំ Aspirin ដោយសារតែថ្នាំនេះផ្តល់ផលរំខានច្រើន

ការព្យាបាល

នៅពេលមួយដែលមានការស្ទះនៅក្នុងសរសៃឈាមអាក់ទែ ជាទូទៅទីនោះត្រូវតែមានបញ្ហា ការប្រើថ្នាំ និងការផ្លាស់ប្តូររបៀបរស់នៅ ត្រូវបានយកជាការថាធ្វើអោយកំណកនោះលូតលាស់យឿត ឬបញ្ឈប់ការលូតលាស់ វាប្រហែលជាជួយធ្វើអោយកំណកនោះតូចជាងមុនបន្តិចដោយការព្យាបាលបានខ្លាំង និងត្រឹមត្រូវ

  • ផ្លាស់ប្តូររបៀបរស់នៅ៖ ការកាត់បន្ថយកត្តាប្រឈមរបស់របៀបរស់នៅដែលអាចធ្វើអោយកើតជំងឺក្រិនសរសៃឈាម នឹងអាចបន្ថយដំណើរ ឬបញ្ឈប់វា​បាន នោះមានន័យថា របបអាហារដែលមានសុខភាព ការហាត់ប្រាណ និងមិនជក់បារីដើរតួយ៉ាងសំខាន់ក្នុងរឿងនេះ ការផ្លាស់ប្តូររបៀបរស់នៅទាំងនេះនឹងមិនអាចលុបំបាត់ការស្ទះបានទេ ប៉ុន្តែវាធ្វើអោយការប្រឈមនឹងការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលថយចុះ
  • ការប្រើថ្នាំ៖ ការប្រើថ្នាំសំរាប់បញ្ចុះកូឡេស្ទើរ៉ុល និងសម្ពាធឈាមនឹងអាចបន្ថយដំណើរការនៃការកកើតជំងឺក្រិនសរសៃឈាម ហើយប្រហែលជាជួយកាត់បន្ថយរហូតដល់ពាក់កណ្តាលទៀតផង ព្រមទាំងបន្ថយការប្រឈមនឹងការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

ការប្រើប្រាស់វិធីសាស្រ្តវេជ្ជសាស្រ្តក៏អាចទំលាយការស្ទះដោយសារជម្ងឺក្រិនសរសៃឈាមនេះបាន៖

  • ការថតសរសៃឈាម (Angiography) និង Stenting ការប្រើបំពង់ចាក់ចូលទៅក្នុងបេះដូងជាមួយនឹងការថតសរសៃឈាមបេះដូង Coronary គឺជាវិធីសាស្រ្តដែលគេច្រើនតែធ្វើ ការប្រើបំពង់ដ៏តូចមួយដាក់បញ្ចូលទៅក្នុងសរសៃឈាមអាក់ទែរបស់ដៃ ឬជើង ធ្វើអោយគ្រូពេទ្យអាចវាយតម្លៃទៅលើជំងឺរបស់សរសៃឈាមអាក់ទែបាន ការស្ទះត្រូវបានមើលឃើញតាមរយៈកញ្ចក់កាំរស្មីអ៊ីច ការវះកាត់សរសៃឈាម (Angioplasty) ដើម្បីឆ្លុះមើលសរសៃឈាមនិង​ការដាក់ ស្តេន (Stenting) អាចទំលាយការស្ទះរបស់សរសៃឈាមអាក់ទែបាន
  • ការវះកាត់បែប Bypass គឺជាការយកសរសៃឈាមដែលមានសុខភាពល្អនៅជើង ឬក្នុងទ្រូងទៅធ្វើការតបង្វៀងផ្លូវសរសៃឈាមណាដែលស្ទះដោយសារជំងឺ​ក្រិនសរសៃឈាម

វិធីសាស្រ្តទាំងនេះមានបញ្ចូលនូវការប្រឈមនឹងផលវិបាកជាច្រើន ជាធម្មតាវាតែងតែជួយសង្គ្រោះជីវិតអ្នកដែលមានរោគសញ្ញាដែលបង្កឡើងដោយជំងឺក្រិនសរសៃឈាមបានច្រើន

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង