បុរស​ម្នាក់ ដែល​មិនអាច​រួមភេទ​ជាមួយ​ប្រពន្ធ​របស់គាត់​អស់​រយៈពេល ៧ ឆ្នាំ ដោយសារតែ​ពងស្វាស​មាន​ទម្ងន់​ដល់​ទៅ ៣៦ គីឡូក្រាម បាន​និយាយថា គាត់​ឥឡូវនេះ​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​សាជាថ្មី​។​

​លោក ដាន់ មូ​អឺ (Dan Mauer) ទទួលបាន​ជោគជ័យ​ក្នុងការ​វះកាត់​យក​ពង​ស្វាស​ទម្ងន់ ៣៦ គីឡូក្រាម​នេះ​ចេញ​ក្នុង​ឆ្នាំ ២០១៤ ក្នុងការ​វះកាត់​រយៈពេល ១២ ម៉ោង បន្ទាប់ពី​ចំណាយពេល​ជាច្រើន​ឆ្នាំ​រស់នៅ​ដូចជា​អ្នកទោស​នៅក្នុង​ខ្លួនប្រាណ​ខ្លួនឯង​។​

​ភរិយា​របស់គាត់ ឈ្មោះ មីន​ឌី បាន​ជួយ​គាត់​ងូតទឹក​ក្នុង​បន្ទប់​ងូតទឹក​ដែល​ប្រើ​សម្រាប់​នោម​ផងដែរ ដោយសារតែ​ពងស្វាស​របស់គាត់​ធំ​ពេក​មិនអាច​នោម​ក្នុង​បង្គន់​ធម្មតា​បាន​។​

​ប៉ុន្តែ​បន្ទាប់ពី​យុទ្ធនាការ GoFundMe ដើម្បី​រៃអង្គាស​មូលនិធិ​សម្រាប់​ការវះកាត់​ផ្លាស់​ប្តូរជីវិត​របស់គាត់ គាត់​បានបង្ហាញ​ខ្លួន​នៅក្នុង​ភាពយន្ត​ឯកសារ TLC ដែល​បាន​តាមដាន​ដំណើរ​របស់គាត់​តាំងពី​ដើម​រហូតដល់​ការវះកាត់​ចោល​ពងស្វាស​ធំ​នោះបាន​សម្រេច​។​

​ថ្មីៗ​នេះ TLC បាន​បង្ហោះ​វីដេអូ​ឯកសារ​នោះ​ទៅកាន់​ទំព័រ YouTube របស់ខ្លួន ដោយ​នាំយក​រឿងរ៉ាវ​របស់​ដា​ន់​ឱ្យ​ទស្សនិកជន​ថ្មីៗ​បានឃើញ​។​

​ប៉ុន្តែ​ឥឡូវ​គេ​បានដឹងថា បុរស​អាយុ ៤៣ ឆ្នាំ​កំពុងមាន​បញ្ហា​ប្រឈម​ថ្មី​មួយ​នៅ​ពីមុខ​គាត់ ហើយ​វា​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​សម្រក​ទម្ងន់​បន្ថែមទៀត​។​

​ជំនួស​ឱ្យ​ការ​កាត់ចោល​ពងស្វាស​ធំ លើក​នេះ​លោក​ដាន់​សង្ឃឹមថានឹង​សម្រក​ទម្ងន់​ពី​ខ្លួន​របស់គាត់​ដោយ​ភ័យខ្លាច​ថា ប្រសិនបើ​គាត់​មិន​ធ្វើ​ដូច្នេះ​ទេ គាត់​អាចនឹងទទួល​រង​នូវ​ជំងឺ​គាំងបេះដូង​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង