​កាល​ពី​ពេល​ថ្មីៗ​នេះ គេ​ប្រទះ​ឃើញ​វីដេអូ​​បុរស​ជន​ជាតិ​ចិន​ម្នាក់ ​បាន​ព្យាយាម​យក​រថយន្ត​ដឹក​ទំនិញ​(Truck)របស់​ខ្លួន​រុញ​រថយន្ត​ម្ខាង​ទៀត ដែល​ជា​ប្រភេទ​រថយន្ត SUV បណ្ដាល​ឲ្យ​ខ្ទេច​ចំហៀង​ទ្វារ​ខាង​ឆ្វេង រហូត​ទាល់​តែ​ចេញ​​រួចឡាន​ពី​ចំណត​ ដោយ​មិន​ខ្វល់​នរណា​សោះ ធ្វើ​ឲ្យ​មាន​ការ​​ចែក​រំលែក​លើ​បណ្ដាញ​សង្គមជា​ច្រើន និង​​មាន​ខ្លះ​ខឹង​សម្បារ​ជា​ខ្លាំង ចំពោះ​ទង្វើរ​នេះ។

ហេតុការណ៍​កើត​ឡើង​នៅ​តំបន់​មួយ​នៅ​ប្រទេស​ចិន​ថ្ងៃ​ទី ៣១ ខែ​កក្កដា។ ដោយ​បុរស​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ឈ្មោះ​ Liuzhou ដែល​ជា​អ្នក​បង្ក​ បាន​និយាយ​ប្រាប់​សមត្ថភាព​កិច្ច​នៅ​តំបន់​នោះ​ថា “រូប​គេ​បាន​ប្រាប់​ទៅ​ម្ចាស់​រថយន្ត SUV ពណ៌​ស​នោះ​ហើយ​តាម​រយៈ​ការ​ផ្ញើរសារ​ទៅ​ផ្ទាល់​ តែ​គេ​នៅ​តែ​មិន​ព្រម​យក​រថយន្ត​ចេញ”។

ចំណែក​ម្ចាស់​រថយន្ត SUV ឈ្មោះ Zhange បាន​សារភាព​ថា “រូប​គេ​មាន​ការ​បន្ទាន់​មួយ​ត្រូវ​ធ្វើ ហើយ​ពិបាក​រក​កន្លែង​ចត ដោយ​សារ​តែ​វា​ពេញ​អស់​ ទើប​សម្រេច​ចិត្ត​ចត​ទីនោះ​តែ​ម្ដង​ទៅ៕”

ប្រភព៖ sabay.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង