ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចធ្វើឲ្យអ្នកឆ្លាតបាន។ តើមានអ្វីខ្លះទៅ?

          ធ្វើជាមនុស្សស្រីត្រូវ៖

1.    សំដីផ្អែមតែចិត្តរឹងមិនងាយជឿគេឬចាញ់បោកគេ។

2.    រៀនចេះធ្វើល្អចំពោះមនុស្សដែលធ្វើល្អចំពោះយើង។

3.    រៀនចេះចិត្តដាច់ បំភ្លេចចោល និងបោះបង់ចោល ត្រូវទុកគឺទុក ត្រូវដើរចេញគឺដើរ ព្រោះទុកក៏មិនចំណេញដកចេញក៏មិនខាត។

4.    ត្រូវតែសប្បាយចិត្តជានិច្ច ទោះជាមានបញ្ហាក៏ត្រូវសើចហើយទទួលយកនិងដោះស្រាយ។

5.    ត្រូវតែរឹងពឹងព្រោះពិភកលោកយើងនេះគ្មានអ្នកណាអាចជួយយើងបានទេ មានតែយើងទេអាចជួយខ្លួនឯងបាន។

6.    ​រៀនចេះអត់ធ្មត់ មិនឆេវឆាវ មិនឆាប់ខឹង។

7.    រៀនចេះថែរក្សាមនុស្សដែលនៅជិតខ្លួន ព្រោះបើមិត្តភក្តិឬមនុស្សជាទីស្រលាញ់ចាកចេញទៅគឺនៅសល់ដែលយើងប៉ុណ្ណោះ។

8.    រៀនចេះស្កប់ស្កល់ មិនលោភលន់។

9.    ត្រូវតែចេះឯករាជ្យ ធ្វើការងារដោយខ្លួនឯងមិនពឹងអ្នកដទៃ។

10. រៀនចេះធ្វើការអោយបានម៉ត់ចត់ អោយមានរបៀបរៀបរយ។

11. រៀនចេះរាប់អានមនុស្ស បែងចែកមនុស្សល្អឬអាក្រក់។