ប្រសិនជាអ្នកមិនចង់ឲ្យកូនអ្នកក្លាយជាបុគ្គលដែលល្ងង់ ពាក្យ៣ម៉ាត់នេះ អ្នកដាច់ខាតកុំនិយាយដាក់គេឲ្យសោះ។ តើមានអ្វីខ្លះទៅ?
1. ទោះជាអ្នកចង់ស្តីបន្ទោសគេយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរនិយាយថាគេល្ងង់ដែរ ព្រោះពាក្យមួយម៉ាត់នេះ បើនៅក្នុងខួរក្បាលកូន នោះកូនអ្នកមិនឆ្លាតឡើយ។ វានឹងធ្វើឲ្យកូនអ្នករៀនមិនពូកែដូចជាកូនអ្នកដទៃនោះទែ។
2. ទោះបីជាអ្នកខឹងកូនយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរនិយាយពាក្យគម្រាមគេដែរ ព្រោះពាក្យគម្រាមកំហែងទាំងឡាយ អាចធ្វើឲ្យស្មារតីកូនចុះខ្សោយ ដោយធ្វើឲ្យកូនអាចកើតមានសម្ពាធអារម្មណ៍យ៉ាងងាយ។ ដូចនេះ អារម្មណ៍នេះនឹងតាមកូនអស់មួយជីវិត ដោយធ្វើឲ្យកូនកោចខ្លាចអ្នកដទៃជាខ្លាំង។ ជាហេតុដែលធ្វើឲ្យគេមិនងាយខ្លាំងឡើយ។
3. ចុងក្រោយ អ្នកមិនគួរនិយាយពាក្យមើលងាយកូនឡើយ ព្រោះបើសូម្បីតែអ្នកមិនឲ្យតម្លៃគេផង នៅមាននរណាមកឲ្យគេទៀត។ ដូចនេះ យូរទៅ កូននឹងអាចក្លាយជាក្មេងដែលមានបញ្ហា មិនដូចក្មេងដទៃនោះទេ។ ជាហេតុដែលធ្វើឲ្យអនាគតគេអាចចប់បានព្រោះតែពាក្យសម្តីរបស់អ្នកមួយម៉ាត់៕