ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការនាំប្រាក់ឲ្យចូលមកក្នុងផ្ទះ។ តើមានអ្វីខ្លះទៅ?
1. បុគ្គលដែលអាចទ្រាំនឹងភាពឯកកោបាន ជាមនុស្សដែលអាចទទួលបានជោគជ័យនៅចុងក្រោយ។ ភាពឯកកោនៅទីនេះ សំដៅដល់ពេលដែលអ្នកកំពុងតែប្រឹងប្រែងស្របពេលដែលអ្នកដទៃកំពុងតែសម្រាក។ នៅពេលដែលអ្នកអាចឆ្លងកាត់រយៈពេលនេះ នោះអ្នកនឹងអាចនាំប្រាក់ចូលមកបានហើយ។
2. បុគ្គលដែលអាចទ្រាំនឹងភាពអផ្សុកបាន មានន័យថា អ្នកអាចនៅម្នាក់ឯងដើម្បីបំពេញការងារ ដោយគ្មានពេលកំដរគ្រួសារ ឬដើរលេងដូចអ្នកដទៃឡើយ។ នៅពេលដែលអ្នកអាចទុកពេលច្រើនសម្រាប់ការងារ មានថ្ងៃណាមួយអ្នកនឹងអាចនាំទ្រព្យចូលមកបាន។
3. បុគ្គលដែលអាចទ្រាំនឹងទុក្ខលំបាកទាំងឡាយ នឹងអាចដើរដល់ផ្លូវជោគជ័យនៅថ្ងៃណាមួយ។ នៅពេលដែលអ្នកមិនខ្លាចឧបសគ្គទាំងឡាយដែលអ្នកនឹងជួប ហើយអាចពុះពារបាន ដោយខាំមាត់សង្កត់ចិត្តដើរទៅមុខ នោះអ្នកនឹងអាចក្លាយជាបុគ្គលដែលមិនធម្មតាឡើយ។
4. បុគ្គលដែលអាចទ្រសម្ពាធជាប់ ហើយមិនគេចវេស មិនបោះបង់ចោល នោះទើបជាមនុស្សដែលអាចធ្វើឲ្យអនាគតខ្លួនអស្ចារ្យ ព្រោះបុគ្គលដែលមានស្មារតីបែបនេះ ភាគច្រើនអាចទទួលបានផលធំនៅថ្ងៃអនាគត។
5. បុគ្គលដែលអាចទប់ជាប់នឹងការពង្វក់ពីសង្គមខាងក្រៅ ដោយមិនងាយឈ្លក់វង្វេង នោះអ្នកនឹងអាចធ្វើការធំបាន។ អ្នកនឹងអាចក្លាយជាបុគ្គលដែលអាចនាំប្រាក់ធំចូលផ្ទះ ដោយធ្វើឲ្យគ្រួសារអាចរស់នៅយ៉ាងសុខស្រួលបាន។
6. នៅពេលដែលអ្នកអាចទទួលបាននូវការប្រមាថមើលងាយពីអ្នកដទៃ ដោយមិនងាយបោះបង់ចោលនូវក្តីសុបិន្តអ្នក នោះអ្នកនឹងអាចក្លាយជាមនុស្សដែលពូកែបាន ដោយអាចធ្វើឲ្យខ្លួនឯងអស្ចារ្យ។
7. ទំនួលខុសត្រូវពិតជាសំខាន់ណាស់សម្រាប់បុគ្គលដែលចង់ទទួលបានជោគជ័យ។ ដូចនេះ អ្នកគួរតែធ្វើខ្លួនឲ្យទៅជាបុគ្គលដែលមានទំនួលខុសត្រូវក្នុងខ្លួន ទើបអាចទទួលបានប្រាក់ធំចូលមក៕