ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពីការក្រោកពីព្រលឹម។ តើមានអ្វីខ្លះទៅ?

1)   នៅពេលដែលអ្នកក្រោកពីព្រលឹម អ្នកនឹងអាចសង្កេតឃើញថា អារម្មណ៍អ្នកនឹងស្រស់ស្រាយជាងពេលដែលអ្នកគេងដល់ថ្ងៃត្រង់ ដែលធ្វើឲ្យអ្នកមួលម៉ៅខ្លាំង។ ដូចនេះ អ្នកនឹងមានអារម្មណ៍បំពេញការងារ ដោយអាចទទួលបានផលល្អ។

2)   នៅពេលដែលអ្នកចូលគេង និងក្រោកពីព្រលឹម នោះស្បែកថ្មីនឹងឆាប់ដុះឡើងមកជំនួសស្បែកចាស់របស់អ្នក ដោយធ្វើឲ្យស្បែកអ្នកថ្មីជានិច្ច។ ជាពិសេស រង្វង់ភ្នែកខ្មៅរបស់អ្នក នឹងចាប់ផ្តើមប្រែជាសវិញ។

3)   អ្នកនឹងមិនងាយប្រឈមមុខនឹងអាការៈដែលទាក់ទងនឹងសម្ពាធអារម្មណ៍នោះទេ នៅពេលដែលអ្នកក្រោកពីព្រលឹម។ ដូចនេះ អារម្មណ៍អ្នកនឹងមិនងាយចុះឡើងដូចជាអ្នកដែលតែងចូលគេងយប់ជ្រៅនោះទេ។

4)   បើអ្នកចង់ទទួលបានរាងដែលស្អាត អ្នកគួរតែចូលគេងឲ្យបានព្រលឹម ហើយក្រោកឡើងឲ្យបានព្រលឹម ទើបអ្នកមិនងាយមានរាងដែលធាត់ មិនស្អាតដូចជាអ្នកដទៃ។

5)   ប្រព័ន្ធការពាររាងកាយអ្នកនឹងរឹងមាំខ្លាំង ក្រោយពេលដែលអ្នកគេងក្នុងរយៈពេលត្រឹមត្រូវ។ ផ្ទុយទៅវិញ បើអ្នកតែងចូលគេងយប់ជ្រៅ មិនយូរប៉ុន្មានទេ រាងអ្នកនឹងរីកដូចជាធុងទឹកអញ្ចឹង។

6)   ប្រសិនជាអ្នកចង់បង្កើនការចងចាំរបស់អ្នក ចង់មានអារម្មណ៍មូល និងផ្ចង់ក្នុងការបំពេញការងារ អ្នកគួរតែក្រោកពីព្រលឹម នោះអ្នកនឹងអាចទទួលបានលទ្ធផលល្អពីការងារអ្នក។

7)   ជាពិសេស ការក្រោកពីព្រលឹមនេះ អាចធ្វើឲ្យអ្នករក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយធ្វើឲ្យអ្នកមានអ្នកជួយច្រើននៅពេលដែលជួបនឹងឧបសគ្គ។ ដូចនេះ អ្នកគួរតែគេងក្នុងម៉ោងដែលត្រូវ ហើយក្រោកក្នុងម៉ោងដែលល្អ ទើបអ្នកអាចទទួលបានរាងកាយដែលរឹងមាំមួយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង