ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកមធ្យម ថ្វីត្បិតតែលុយចូលមក ប៉ុន្តែអ្នកក៏ចាយចេញច្រើនដែរ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ១។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយមានអ្នកជួយចង្អុរបង្ហាញផ្លូវឲ្យដើរទៅរកប្រាក់បាន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៨។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកមិនគួរទៅខ្ចីប្រាក់អ្នកដទៃឡើយ ព្រោះអាចកើតមានបញ្ហា។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៤។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកមិនគួរសម្រេចចិត្តបណ្តាក់ទុនលឿនពេកនោះទេ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៣។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយទ្រព្យអ្នកអាចហូរចេញក្រៅបាននៅពេលដែលអ្នកមិនប្រយ័ត្ន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកបង្គួរដោយអ្នកគួរតែប្រយ័ត្ននៅពេលដែលនិយាយស្តីជាមួយអ្នកដទៃ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៣។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកគួរតែប្រយ័ត្ននៅពេលដែលដើរផ្សារ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៧។
ឆ្នាំមមែ
ថ្ងៃនេះ រាសីមធ្យម ដោយអ្នកគួរតែគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ទើបមិនមានទ្រព្យច្រើនហូរចេញ។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ២។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយងាយកើតមានជម្លោះព្រោះតែរឿងលុយជាមួយអ្នកដទៃ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ០។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកគួរតែខំប្រឹងក្នុងការងារ នោះអ្នកនឹងអាចឡើងឋានៈជាមិនខានឡើយ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ១។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកគួរតែប្រយ័ត្នចំពោះមនុស្សដែលនៅជុំវិញខ្លួនឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកខ្ពស់ត្រដែត ដោយអាចនាំប្រាក់ច្រើនចូលឃ្លាំង។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩៕