ការសម្រកទម្ងន់គ្រាន់តែដំណាងឲ្យពាក់កណ្តាលនៃភាពយកចិត្តការលំបាកប៉ុណ្ណោះ តែពាក់កណ្តាលទៀតគឺថែរក្សាការស្រកនេះឲ្យនៅហ្នឹងជាប់។ ដូច្នេះដើម្បីរក្សាទម្ងន់ឲ្យនៅស្រកជាប់ និងមានសុខភាពល្អទៅមុខរហូត យកល្អគួរតែព្យាយាមធ្វើទោតាមគន្លឹះខាងក្រោមនេះ៖
- ចូរប្រាកដថា អ្នកបានធ្វើសកម្មភាព និងលំហាត់ប្រាណថ្មីៗជាច្រើន ដោយក្នុងនោះអាចមានមិត្តភក្តិថ្មីហាត់ប្រាណជាមួយគ្នា និងញ៉ាំអាហារថ្មីៗផង
- ផ្តល់អំណោយដល់ខ្លួនឯងនៅពេលដែលរក្សាការស្រកទម្ងន់បានសម្រេច
- បង្កើតគម្រងដើម្បីដោះស្រាយបញ្ហាផ្សេងៗដូចជា ប្តូររបៀបហាត់ប្រាណបើសិនជាអាកាសធាតុមិនល្អ ឬអ្នកមានរបួស
- យកអាហារសម្រនដែលផ្តល់សុខភាពតាមខ្លួន និងជ្រើសរើសជម្រើសភោជនីយដ្ឋានដែលផ្តល់សុខភាពបើសិនជាអ្នកកំពុងតែធ្វើដំណើរទៅកន្លែងណាមួយ ឬញ៉ាំអាហារពេលយប់ក្រៅផ្ទះ
- ចូរកុំបោះបង់ឲ្យសោះនៅពេលដែលអ្នកជួបបញ្ហាដែលរំខានការហាត់ប្រាណរបស់អ្នក
- ចូរវាយតម្លៃឡើងវិញទៅលើគោលដៅរបស់អ្នក និងជំនះខ្លួនឯងជាមួយនឹងមធ្យោបាយថ្មីៗដូចជា កាត់បន្ថយការញ៉ាំអាហារមិនផ្តល់សុខភាព ឬបន្ថែមការហាត់ប្រាណរបស់អ្នកទៀត៕