យើងទាំងអស់គ្នាតែងតែមានការងាររបស់ច្រើនក្នុងជិវិត ហើយរឿងនេះក៏ច្រើនតែធ្វើឲ្យមានអារម្មណ៍នឿយហត់ និងស្រ្តេសច្រើនផងដែរ។ អ្នកប្រហែលជាមានអារម្មណ៍ថា មួយថ្ងៃៗមិនមានពេលវេលាសម្រាប់ខ្លួនឯងដើម្បីថែរក្សាសុខភាពឡើយ។ ជាអកុសល្យ បើសិនជាអ្នកមិនអាចផ្លាស់ប្តូរបានទេ មានន័យថាអ្នកកំពុងតែដាក់ខ្លួនឯងក្នុងការប្រឈមនឹងបញ្ហាសុខភាពហើយ។ ពិតណាស់ ការផ្លាស់ប្តូរខ្លួនឯងនឹងមិនមែនជារឿងងាយស្រួលឡើយ ព្រោះតែភាពខ្ជិលច្រអូសតែម្តង ប៉ុន្តែទម្លាប់ផ្តល់សុខភាពខាងក្រោមនេះពិតជាមានតម្លៃ ដែលអ្នកគួរតែធ្វើវាឲ្យបានបើសិនជាមិនចង់ឲ្យមានជំងឺនៅថ្ងៃក្រោយទេនោះ៖

ញ៉ាំទឹកមុនញ៉ាំអាហារ

តើអ្នកមានដឹងទេថា ការញ៉ាំទឹកមួយកែវមុនញ៉ាំអាហារអាចជួយសម្រួលដល់សុខភាពស្បែកអ្នកដែរទេ? យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ទឹកអាចបង្គ្រប់ជាតិទឹកក្នុងស្បែកបាន ប៉ុន្តែវាក៏ជួយផ្តល់គម្លាតច្រើនក្នុងក្រពះ ដែលជាហេតុនាំឲ្យអ្នកញ៉ាំឆាប់ឆ្អែតដែរ។ មានន័យថា អ្នកនឹងញ៉ាំអាហារមានកាឡូរីកាន់តែតិច ដូច្នេះអ្នកអាចថែរក្សាទម្ងន់បានយ៉ាងល្អ។ អ្នកក៏អាចប្រើទម្លាប់ញ៉ាំបណ្តើរញ៉ាំបណ្តើដែរ។ 

ហាត់ប្រាណ

មនុស្សភាគច្រើនកំពុងតែរស់នៅរបៀបរស់បែបស៊ីដេកៗ ព្រោះតែភាគច្រើនការងារតម្រូវឲ្យអង្គុយច្រើន។ ប៉ុន្តែតើហេតុផលនេះធ្វើឲ្យអ្នកត្រូវតែមិនមានភាពសកម្មរហូតមែនឬ? ពិតណាស់គឺមិនអ៊ីចឹងទេ។ ការហាត់ប្រាណគួរតែជាផ្នែគមួយដែលអ្នកគួរតែធ្វើប្រចាំថ្ងៃ ព្រោះវានឹងជួយបង្កើនចង្វាក់បេះដូង ដើម្បីជួយរំលាយជាតិខ្លាញ់ក្នុងខ្លួនផង។ ម៉្យាងវិញទៀត អ្នកគួរតែហាត់ប្រាណរាល់ថ្ងៃ ដើម្បីជួយបណ្តេញជាតិពុលពីក្នុងខ្លួន ដូច្នេះវានឹងការពារអ្នកពីបញ្ហាផ្សេងៗ ព្រមទាំងជួយឲ្យស្បែកភ្លឺថ្លាផង។ យកល្អគួរតែព្យាយាមហាត់ប្រាណយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃ។

ញ៉ាំអាហារផ្តល់សុខភាព

ការផ្លាស់ប្តូរទៅរករបបអាហារថ្មីគឺជារឿងដែលគួរធ្វើដើម្បីចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអាហារផ្តល់សុខភាព។ រឿងនេះនឹងជួយឲ្យអ្នកមានទម្លាប់កាន់តែល្អហើយមានសុខភាពល្អថែមទៀត។ ដូច្នេះវាគួរតែដល់ពេលដែលនិយាយថា លាហើយ ចំពោះអាហារដែលអ្នកចូលចិត្ត តែជាអាហារដែលមិនផ្តល់សុខភាព។ 

តាំងសមាធិ

មនុស្សភាគច្រើនយល់ថានឿយហត់ខ្លាំងដោយសារតែអារម្មណ៍មិនល្អ។ ចូរគិតអំពីរឿងនេះបន្តិចមើល!! យើងច្រើនតែគិតថា បញ្ហារបស់យើងនៅផ្ទះ និងកន្លែងធ្វើការ តែងតែធ្វើឲ្យខួរក្បាលពិបាកធ្វើការ។ មធ្យោបាយមួយដើម្បីសម្អាតខួរក្បាលអំពីរឿងនេះ គឺការតាំងសមាធិខ្លះនៅពេលព្រឹក ខណៈពេលទុករឿងគ្រួសារនៅម្តុំ។ ចូរចំណាយពេល ១៥នាទីដើម្បីអង្គុយនៅកន្លែងស្ងប់ស្ងាត់ និងធ្វើចិត្តឲ្យធូរស្រាល។ ចូរផ្តោតសំខាន់ទៅលើការដកដង្ហើម នោះអ្នកនឹងមានអារម្មណ៍ស្រល់ថ្លាជាមិនខាន។ 

ការដើរ

តើអ្នកត្រូវចំណាយពេលច្រើនម៉ោងប៉ុណ្ណាក្នុងការអង្គុយធ្វើការ? ច្រើនពេកហើយមែនទេ? ជាអកុសល្យ ការអង្គុយច្រើនម៉ោងនឹងធ្វើឲ្យយើងមានបញ្ហាបេះដូង ធាត់ជ្រុល និងបញ្ហាសុខភាពផ្សេងៗទៀត ហេតុដូច្នេះហើយ យកល្អគួរតែងើបគូថឡើង ហើយដើរខ្លះទៅ។ ការសម្រាកពីការងារ ហើយដើរចុះឡើយអាចជួយអ្នករំលាយជាតិខ្លាញ់ និងបេះដូងអាចច្របាច់ឈាមកាន់តែច្រើន ដូច្នេះសរីរាង្គជាច្រើននឹងធ្វើការកាន់តែល្អទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង