ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីសាស្ត្រក្នុងការនាំប្រាក់ធំចូលមក។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែចងចាំថា ពិភពបណ្តាញទំនាក់ទំនង ជាពិភពលុយរបស់អ្នក មានន័យថា អ្នកគួរតែទាក់ទងជាមួយមនុស្សឲ្យបានច្រើន ព្រោះមនុស្សទាំងនោះជាឬសគល់នៃលុយរបស់អ្នក ដោយគេអាចនាំអ្នកទៅជីកបានប្រាក់ច្រើនចូលមក។ ដូចនេះ អ្នកគួរតែរក្សាទំនាក់ទំនងល្អជាមួយបុគ្គលគ្រប់រូប មិនគួរមើលស្រាលនរណាម្នាក់ឡើយ។
2. ការសន្សំប្រាក់ មិនប្រាកដថាធ្វើឲ្យអ្នកក្លាយជាអ្នកមាននោះទេ ប៉ុន្តែបើអ្នកចេះប្រើប្រាក់ ដើម្បីបង្កើតប្រាក់ នោះលុយអ្នកនឹងមិនងាប់ឡើយ ដោយវារស់រហូត ព្រោះអ្នកចេះបង្វិលក្នុងផ្លូវត្រូវ។
3. អ្នកគួរតែមើលឲ្យបានវែងឆ្ងាយ ព្រោះផ្លូវក្នុងការចំណេញប្រាក់មិនមែនសុទ្ធតែនៅជិតអ្នកឡើយ ដោយវាអាចនៅកន្លែងដែលឆ្ងាយ ដែលអ្នកមើលមិនឃើញនោះទេ។ ដូចនេះ អ្នកគួរតែសាកល្បងអនុវត្តតាមវិធីទាំងឡាយខាងលើនេះ នោះអ្នកនឹងអាចក្លាយជាអ្នកមានក្នុងថ្ងៃណាមួយជាមិនខានឡើយ៕