ការឡើងប៉ោងសរសៃឈាមអាក់ទែគឺជាភាពមិនធម្មតាមួយរបស់ជញ្ជាំងសរសៃឈាមអាក់ទែ ជាធម្មតា ជញ្ជាំងសរសៃឈាមអាក់ទែមានភាពក្រាស់ និងពោរពេញទៅដោយសាច់ដុំ ដែលជាហេតុធ្វើអោយអាចធន់នឹងសម្ពាធដ៏ធ្ងន់ៗ ទោះបីជាយ៉ាងណាក៏ដោយ មានម្តងម្កាលយដែរ ដែលជញ្ជាំងរបស់សរសៃឈាមអាក់ទែទៅជាខ្សោយ ប្រការនេះធ្វើអោយសម្ពាធនៅក្នុងសរសៃឈាមអាក់ទែរុញចេញមកខាងក្រៅ និងបង្កើតបានជាថ្នក់ ឬរូបរាងដូចបាឡុង ដែលគេអោយឈ្មោះថា ប៉ោងសរសៃឈាម

ការរីកប៉ោងសរសៃឈាមអាក់ទែអាចកើតឡើងលើសរសៃឈាមគ្រប់កន្លែងទាំងអស់ ប៉ុន្តែសរសៃអាក់ទែដែលច្រើនកើតជាងគេនោះគឺ Aorta (Aortic Aneurysm) សរសៃ Aorta គឺជាអាក់ទែដ៏ធំជាងគេបង្អស់នៅក្នុងខ្លួនមនុស្ស វាមាននាទីដឹកនាំឈាមពីបេះដូងទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ការរីប៉ោងសរសៃ Aorta អាចកើតឡើងនៅក្នុងកន្លែងពីរសំខាន់ៗគឺ៖

  • Abdominal Aortic Aneurysms ដែលវាកើតឡើងនៅលើផ្នែកមួយរបស់សរសៃ Aorta រត់ត្រង់ចំនុចពាក់កណ្តាលទៅចំនុចខាងក្រោមរបស់ពោះ
  • Thoracic Aortic Aneurysms ដែលវាកើតឡើងនៅលើផ្នែកមួយរបស់សរសៃ Aorta រត់ត្រង់កន្លែងដើមទ្រូង បញ្ហានេះគឺមិនសូវនឹងកើតមានដូច Abdominal Aortic Aneurysms ទេ

ចំពោះការរីកប៉ោងសរសៃឈាមតូចៗមិនចាំបាច់ទាមទារនូវការព្យាបាលនោះទេ ទោះបីជាយ៉ាងណាក៏ដោយ ការរីប៉ោងសរសៃឈាមធ្វើអោយប្រឈមកាន់តែខ្លាំងនឹង៖

  • ករកើតកំណកដែលធ្វើអោយក្រិនសរសៃឈាមត្រង់កន្លែងរីកប៉ោងសរសៃឈាម នេះធ្វើអោយជញ្ជាំងសរសៃឈាមអាក់ទែទៅជាខ្សោយបាន
  • កំណកឈាមប្រហែលជាត្រូវកើតនៅកន្លែងជាមួយគ្នា ហើយប្រឈមកាន់តែខ្លាំងនឹងជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល
  • ការរីកប៉ោងសរសៃឈាមមានទំហំកាន់តែខ្លាំងជាងមុន ដែលជាហេតុធ្វើអោយសង្កត់លើសរីរាង្គផ្សេងៗ ហើយប្រហែលជាធ្វើអោយឈឺដើមទ្រូងដែរ
  • សរសៃឈាមដែលប៉ោងផ្ទុះបែក ដោយសារតែជញ្ជាំងរបស់សរសៃឈាមអាក់ទែនោះស្តើងពេក ហើយភាពខ្សោយបែបនេះប្រហែលជាកើតឡើងដោយសារភាពតានតឹងក្នុងអារម្មណ៍ ការផ្ទុះបែករបស់ Aortic Aneurysm គឺជាហានិភ័យមួយដែលគំរាមកំហែងដល់ជីវិតបាន
មូលហេតុ

ការីកប៉ោងសរសៃ Aorta ប្រហែលជាកើតឡើងដោយសារ៖

  • ជម្ងឺក្រិនសរសៃឈាម ឬសរសៃឈាមអាក់ទែឡើងរឹង ដែលជាហេតុធ្វើអោយជញ្ជាំងសរសៃឈាមអាក់ទែនោះខ្សោយ
  • ជំងឺលើសសម្ពាធឈាមខ្លាំង
  • ភាពមិនធម្មតាពីកំណើត បញ្ហាមួយចំនួនដូចជា Marfan Syndrome គឺកើតមានឡើងតាំងពីកំណើត ហើយធ្វើអោយជញ្ជាំងសរសៃឈាមអាក់ទែទៅជាខ្សោយបាន
  • អាយុ
  • ជំងឺស្វាយត្រូវបានចាត់ទុកថាជាមូលហេតុចម្បងធ្វើអោយមាន Thoracic Aneurysm ប៉ុន្តែវាមិនកើតឡើងក្នុងរយៈពេលយូរនោះទេ

ចំណាំ៖ ជំនួសអោយមូលហេតុធ្វើអោយរីកប៉ោងជញ្ជាំងសរសៃឈាមអាក់ទែ ការរីកធំរបស់សរសៃ​Aorta អាចកើតឡើងម្តងម្កាលនៅចន្លោះស្រទាប់របស់សរសៃឈាមអាក់ទែខ្លួនឯងដែលគេហៅបញ្ហានេះថា Dissecting Aneurysm ឈាមចាប់ផ្តើមហូរទៅក្នុងស្រទាប់នោះហើយកាត់ផ្តាច់លំហូរឈាមនៅក្នុងអាក់ទែនោះដែរ បញ្ហានេះអាចធ្វើអោយសរសៃឈាមអាក់ទែនោះផ្ទុះបែកយ៉ាងលឿន

រោគសញ្ញា

ការរីកប៉ោងសរសៃឈាមអាក់ទែច្រើនតែមិនបង្កជារោគសញ្ញាអ្វីទាំអស់ ប៉ុន្តែប្រសិនបើវាមាន រោគសញ្ញានោះអាចជា៖

  • ឈឺនៅក្នុងដើមទ្រូង ពោះ ឬនៅចំពាក់កណ្តាលឆ្អឹងស្លាបប្រចៀវទាំងពីរ មានលក្ខណៈដូចគេហែក
  • ចំពោះ Thoracic Aneurysm ប្រហែលជាធ្វើអោយពិបាកដកដង្ហើម សម្លេងស្អក ក្អកលឺដូចមានអ្វីមួយសង្កត់សួត និងផ្លូវដង្ហើម និង ពិបាកលេបអាហារដោយសារមានអ្វីសង្កត់បំពង់​ Esophagus
  • ការផ្ទុះបែកសរសៃឈាមដែលរីកប៉ោងអាចធ្វើអោយអ្នកជំងឺបាត់បង់ស្មារតី ដាច់សរសៃឈាមខួរក្បាល ស្ហុក ឬគាំងបេះដូង

ប្រសិនបើអ្នកធ្លាប់មានបញ្ហាឈឺដើមទ្រូង ពោះ ខ្នង ឬរោគសញ្ញាទាំងឡាយដែលមានសភាពដូចការបកស្រាយខាងលើដោយមិនដឹងមូលហេតុ ចូរស្វែងរកសេវាខាងផ្នែកសុខាភិបាលដើម្បីពីគ្រោះយោបល់

រោគវិនិច្ឆ័យ

រោគវិនិច្ឆ័យសំរាប់ការរីកប៉ោងសរសៃ Aneurysm គឺមានភាពពិបាកព្រោះវាច្រើនតែមិនបង្កអោយមានរោគសញ្ញាអ្វីទាំងអស់ គ្រូពេទ្យម្នាក់ប្រហែលជាអាចរកវាឃើញដោយចៃដន្យក្នុងពេលពិនិត្យជំងឺ Thoracic Aneurysm ប្រហែលជាធ្វើអោយបេះដូងដើរមិនធម្មតា ចំពោះ Abdominal Aneurysm ធ្វើអោយការស្ទាបពោះទៅមានអារម្មណ៍ដូចជាប៉ះដុំមួយដែលចេះលោតនៅលើក្រពះ

ប្រសិនបើមានការរកឃើញហើយ វាត្រូវតែមានការតាមដានបន្ត ការរីកប៉ោងសរសៃឈាមអាចទៅជាគ្រោះថ្នាក់ និងងាយនឹងផ្ទុះបែកនៅពេលដែលវាមានទំហំធំជាង ៥សងទីម៉ែត្រ តេស្តសំរាប់រកមានដូចជា៖

  • អេកូ
  • ថតសរសៃឈាម (តេស្តដែលមានការចាក់ dye ដើម្បីមើលសរសៃឈាម Aorta)
  • Magnetic Resonance Imaging (MRI)
  • Computed Tomography (CT Scan)
ការព្យាបាល

ចំពោះការរីកប៉ោងសរសៃ Aorta ដែលមានទំហំតូចមិនបង្កអោយមានរោគសញ្ញាអ្វីដែលត្រូវការតាមដានគ្រប់ពេលវេលានោះទេតែនៅពេលដែលវាទៅជាធំហើយ គឺប្រឈមកាន់តែខ្ពស់នឹងការផ្ទុះបែក

នៅពេលការរីកធំនៃសរសៃ Aortic ទៅជាធំ ឬធ្វើអោយមានរោគសញ្ញា ភាពខ្សោយរបស់សរសៃឈាមនោះអាចនឹងត្រូវវះកាត់ដកវាចេញ និងជំនួសវិញដោយសរសៃឈាមសប្បនិមិត្ត ប្រសិនបើការរីកធំនោះនៅជិតប្រើសរបស់ Aorta ពេក ប្រើសនោះក៏ត្រូវដូរចេញផងដែរ

ការវះកាត់ជួសជុលសរសៃឈាមដែលរីកធំគឺជាផលវិបាក ហើយទាមទារនូវបទពិសោធន៍ច្រើនចំពោះការវះកាត់ និងក្រុមវះកាត់ ទោះបីជាយ៉ាងណាក៏ដោយ បើមានការធ្វេសប្រហេសការរីកប៉ោងសរសៃឈាមអាក់ទែគឺប្រឈមកាន់តែខ្លាំង ការវះកាត់ជួសជុលទាមទាអោយមានការបើកដើមទ្រូង ឬពោះ ការដាក់ថ្នាំសណ្តំ និងជាធម្មតាត្រូវសម្រាកក្នុងមន្ទីរពេទ្យយ៉ាងតិចណាស់ ថ្ងៃដែរ ប្រសិនបើអ្នកស្ថិតក្នុងការវះកាត់ជួសជុលការរីកប៉ោងសរសៃឈាមអាក់ទែ ត្រូវតែទំលាប់ខ្លួនរស់នៅដែលមានសុខភាពល្អ វិធីសាស្រ្តថ្មីសម្រាប់ជួសជុល Abdominal និង Thoracic Aneurysm ប្រហែលជាផ្តល់ប្រយោជន៍ច្រើនសំរាប់អ្នកជម្ងឺដែលមានការប្រឈមមុខខ្ពស់

ការការពារ

ដើម្បីការពារភាពធ្ងន់ធ្ងររបស់ការរីកធំនៃសរសៃ Aorta អ្នកដែលមានបញ្ហាក្រិនសរសៃឈាមគ្រប់កន្លែងជាពិសេស សរសៃឈាមបេះដូង Coronary សរសៃ Carotid គួរតែទៅពិនិត្យជាមួយគ្រូពេទ្យអោយបានទៀងទាត់

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង