ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យគ្រួសារអ្នកមិនងាយបែកចេញពីគ្នា ថែមទាំងអាចទទួលបានសុភមង្គល។ តើមានអ្វីខ្លះទៅ?

1.    មានពេលខ្លះ ការឈ្លោះគ្នាក៏មិនមែនជារឿងអាក្រក់ដែររវាងប្តីប្រពន្ធ ព្រោះការឈ្លោះនេះ អាចធ្វើឲ្យអ្នកកាន់តែយល់ចិត្ត និងគំនិតគ្នា។ ដូចនេះ នៅពេលក្រោយ អ្នកនឹងមិនសូវមានជម្លោះកើតឡើងរវាងគ្នានោះទេ។

2.    នៅចំពោះមុខកូន អ្នកមិនគួរឈ្លោះគ្នាដោយដូចជាមនុស្សឆ្កួត បាត់បង់សតិនោះទេ។ អ្នកអាចឈ្លោះបាន ប៉ុន្តែការឈ្លោះនោះ គួរតែឈ្លោះដូចរបៀបដោះស្រាយបញ្ហា ដោយអាចឲ្យកូនមើលដឹងថា តាមពិតទៅការកសាងគ្រួសារ មិនមែនជារឿងងាយទេ ប៉ុន្តែឲ្យតែចេះរកវិធីក្នុងការដោះស្រាយ នោះគ្រួសារនឹងមិនងាយបែកបាក់ឡើយ។

3.    អ្នកអាចសាងក្តីសុបិន្តជាមួយគ្នា ព្រោះនៅពេលដែលអ្នកមានក្តីស្រមៃដូចគ្នា នោះអ្នកទាំងពីរនឹងអាចនិយាយ និងរស់នៅជាមួយគ្នាបានចុះសម្រុង និងមានសុភមង្គល ព្រោះអ្នកទាំងពីរបានខំប្រឹងជាមួយគ្នា ដើម្បីធ្វើឲ្យក្លាយជាការពិត។

4.    ទោះបីជាអ្នករវល់យ៉ាងណា ក៏អ្នកគួរតែធ្វើការងារផ្ទះជាមួយគ្នា មើលទូរទស្សន៍ជាមួយគ្នា ឬដើរហាត់ប្រាណជាមួយគ្នា ព្រោះសកម្មភាពទាំងនេះ ជួយបង្កើនមនោសញ្ចេតនាអ្នកឲ្យកាន់តែរឹងមាំបាន។

5.    អ្នកគួរតែរក្សាទម្លាប់មួយគឺ អ្នកត្រូវតែចូលគេងព្រមគ្នា ដោយមិនគួរព្រោះតែការងារ ហើយឲ្យម្ខាងទៀតគេងមុននោះទេ ព្រោះអាចបំផ្លាញមនោសញ្ចេតនាអ្នកបាន។

6.    ក្រោយពេលដែលអ្នកឈ្លោះគ្នារួច អ្នកគួរតែប្រើវិធីអោបគ្នា ដើម្បីត្រូវគ្នាវិញ ព្រោះការធ្វើបែបនេះ នឹងមិនឲ្យអ្នកខឹងគ្នាយូរនោះទេ។ បើអ្នកហ៊ានតែឈ្លោះលើសពីមួយថ្ងៃ នោះមនោសញ្ចេតនាអ្នកនឹងអាចប្រែប្រួលបាន។

7.    មិនថាអ្នកចំណាយទៅលើអ្វីទេ អ្នកគួរតែសួរគំនិតគ្នា ដោយឆ្លងកាត់ការយល់ព្រមពីគ្នា ទើបមិនងាយបំផ្លាញគ្រួសារដ៏មានសុភមង្គលមួយបានយ៉ាងងាយ៕