ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីប្រយោជន៍ដែលអ្នកអាចទទួលបានពីត្រសក់ ដោយវាល្អទាំងសុខភាព និងសម្ជស្ស។ ដូចនេះ តើមានអ្វីខ្លះទៅ?

1.  នៅក្នុងត្រសក់មានផ្ទុកជាតិទឹកដ៏ទៅ៩៦.៧% ដោយជួយបំពេញ និងផ្គត់ផ្គង់ជាតិទឹកដល់រាងកាយអ្នកបានគ្រប់គ្រាន់ មិនងាយខ្វះឡើយ។

2.  នៅក្នុងត្រសក់ដែលពោរពេញទៅដោយសារធាតុចិញ្ចឹមមួយនេះ នឹងអាចជួយជម្រះជាតិពុលចេញពីរាងកាយអ្នក មិនឲ្យសារធាតុអាក្រក់មួយណាអាចបំផ្លាញសុខភាពអ្នកបានឡើយ។

3.  នៅក្នុងត្រសក់មានផ្ទុកទៅដោយវីតាមីនជាច្រើន ដូចជា វីតាមីនB និងC ដោយអាចជំនួយដល់សុខភាពអ្នកជាខ្លាំង។ ជាពិសេស អ្នកគួរតែញ៉ាំទាំងសំបក ទើបអាចទទួលបានវីតាមីនបានគ្រប់គ្រាន់។

4.  នៅក្នុងត្រសក់មួយនេះ ក៏មានផ្ទុកសារធាតុមួយចំនួនដែលល្អចំពោះស្បែកអ្នកផងដែរ ដោយធ្វើឲ្យស្បែកអ្នកស្អាតជាខ្លាំង។

5.  នៅក្នុងត្រសក់នេះ មានផ្ទុកសារធាតុសរសៃ និងទឹកច្រើន ដែលអាចជួយការពារអ្នកពីអាការៈទល់លាមកបាន។

6.  ជាពិសេស ក្រោយពេលដែលអ្នកបរិភោគត្រសក់នេះច្រើន នឹងអាចជួយបំបាត់ក្លិនមាត់ ដោយធ្វើឲ្យមាត់អ្នកមានក្លិនប្រហើរ។

7.  បើអ្នកញ៉ាំច្រើន ក្រចកដៃ និងសក់អ្នកនឹងស្អាត ដោយធ្វើឲ្យដុះលឿនតែម្តង។ ដូចនេះ អ្នកអាចសាកល្បងពិសារបានជារៀងរាល់ថ្ងៃ។

8.  នៅពេលដែលអ្នកបរិភោគត្រសក់ និងការ៉ុតជាមួយគ្នា នោះនឹងអាចបញ្ចុះជាតិអាស៊ីតក្នុងនោមអ្នក ថែមទាំងអាចព្យាបាលអាការៈឈឺសន្លាក់ដៃជើងផងដែរ។

9.  ក្រោយពេលដែលអ្នកញ៉ាំស្រាស្រវឹងរួច អ្នកអាចពិសារត្រសក់បាន ព្រោះវាអាចជួយធ្វើឲ្យអ្នកស្វាងពីស្រា ថែមទាំងធ្វើឲ្យអ្នកបំបាត់នូវអាការៈមិនស្រួលខ្លួនទៀតផង។

10.  ផ្លែត្រសក់មួយនេះ ក៏អាចជួយការពារក្រលៀន និងថ្លើមរបស់អ្នកផងដែរ។ ដូចនេះ អ្នកគួរតែញ៉ាំឲ្យបានច្រើន ដើម្បីសុខភាព និងសម្រស់អ្នក៕

Loading...