ក្នុងនាមជាឪពុកម្តាយមួយរូប គួរតែនិយាយពាក្យនេះដាក់កូនឲ្យបានញឹកញាប់ ទើបអាចធ្វើឲ្យកូនក្លាយជាមនុស្សដែលពូកែ មិនងាយចាញ់អ្នកដទៃឡើយ។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែនិយាយ និងបង្ហាញប្រាប់កូនថា អ្នកស្រឡាញ់គេឲ្យបានច្រើន ព្រោះពាក្យមួយនេះពិតជាសំខាន់សម្រាប់កូនណាស់ វាអាចកំណត់អនាគតរបស់កូនបាន។ មានកូនមួយចំនួន ព្រោះតែមិនអាចទទួលបានក្តីស្រឡាញ់ពីឪពុកម្តាយ ធ្វើឲ្យពួកគេដើរផ្លូវខុស។ ដូចនេះ មានតែធ្វើឲ្យកូនទទួលបានក្តីស្រឡាញ់ពេញលេញទេ ទើបអាចធ្វើឲ្យកូនអ្នកមានអនាគតដែលជោគជ័យមួយ។
2. អ្នកគួរតែប្រាប់កូន និងបង្ហាញគេថា កុំឲ្យគេខ្លាចភាពលំបាកឲ្យសោះ ព្រោះមនុស្សដែលរឹតតែខ្លាចលំបាក បុគ្គលនោះនឹងកាន់តែជួបទុក្ខលំបាក។ អ្នកគួរតែធ្វើឲ្យគេដឹងថា តាមពិតទៅប្រឈមមុខនឹងការលំបាក មិនមែនជារឿងធំនោះទេ ឲ្យតែអាចពុះពារបាន នោះក្តីលំបាកទាំងឡាយ នឹងក្លាយជាភាពផ្អែមល្ហែម។
3. អ្នកគួរតែនិយាយពាក្យអរគុណដាក់កូនឲ្យបានច្រើន ព្រោះពាក្យមួយនេះ អាចដឹកនាំគេឲ្យដើរដល់ផ្លូវជោគជ័យ។ ពាក្យនេះ ជាពាក្យដែលអាចធ្វើឲ្យកូនដឹងនូវគុណរបស់អ្នកដទៃ។ នៅពេលដែលកូនជាមនុស្សដែលចេះដឹងគុណ នោះគេនឹងអាចទទួលបានការគោរព និងសរសើរពីអ្នកដទៃ។ ដូចនេះ មិនថាកូនអ្នកដើរដល់ណាទេ នឹងមានគេជួយរហូត គ្មានអ្វីអាចជាឧបសគ្គសម្រាប់គេឡើយ៕