ជំងឺរលាកពោះវៀនឬហៅថា Irritable Bowel Syndrome ប្រហែលជាអាចសម្គាល់ដឹងតាមរយៈអាការៈមួយចំនួនរបស់វាដូចជា មិនស្រួលក្នុងពោះ រាករូស ផោមច្រើន ទល់លាមក និងហើមពោះ។ ខាងក្រោមនេះអាចជាកត្តាដែលជម្រុញឲ្យអ្នកមានរោគសញ្ញនៃការរលាកពោះវៀនកាន់តែខ្លាំង៖
- អាហារ ជាពិសេសអាហារធ្វើពីទឹកដោះគោ សូកូឡា ស្ពៃក្តោប ផ្កាខាត់ណា សណ្តែក ផ្លែឈើ ប្រូខូលី អាហារមានជាតិខ្លាញ់ខ្ពស់ គ្រឿងស្រវឹង ភេសជ្ជៈមានជាតិហ្គាស
- ភាពតានតឹងក្នុងអារម្មណ៍អាចធ្វើឲ្យអាការៈរលាកពោះវៀនកាន់តែធ្ងន់ធ្ងរ ប៉ុន្តែប្រហែលជាមិនមែនមូលហេតុរបស់វាឡើយ
- បម្រែបម្រួលអ័រម៉ូនដូចជាជាក្នុងពេលមករដូវ
- ជំងឺជាច្រើនដូចជា ការរលាកក្រពះពោះវៀន ឬមានបាក់តេរីច្រើនក្នុងពោះវៀន៕