ជំងឺរើមគឺជាការបង្ករោគដោយវីរុសមួយប្រភេទដែលធ្វើឲ្យកើតជាកន្ទួលរមាស់ដែលឈឺចាប់ខ្លាំង រមាស់ និងពងបែកទៀតផង។ ខណៈពេលដែលកន្ទួលនេះអាចកើតឡើងគ្រប់កន្លែងនៃរាងកាយ តែភាគច្រើនវាកើតឡើងនៅចំហៀងខ្លួន។ ជំងឺរើមកើតឡើងលើអ្នកជំងឺដែលធ្លាប់មានជំងឺអ៊ុតស្វាយពីមុនមក។ វីរុសអ៊ុតស្វាយនឹងមានសកម្មភាពឡើងវិញនៅពេលដែលពួកគេអាយុកាន់តែច្រើន ហើយក៏ទៅជាជំងឺរើមតែម្តងទៅ។ ខាងក្រោមនេះគឺជាមធ្យោបាយមួយចំនួនដើម្បីអាចបំបាត់ការឈឺចាប់ដោយសារតែជំងឺរើមបាន៖

  • ងូតទឹកត្រជាក់ ឬស្អំកន្សែងសើម ឬទឹកកកនៅលើកន្លែងដែលមានកន្ទួល
  • ប្រើប្រាស់ ឡូសិនលាបលើកន្ទួលពងបែកដើម្បីបំបាត់ការរមាស់
  • ប្រើប្រាស់បង់រុំដែលមិនស្អិត ហើយគ្មានមេរោគដើម្បីរុំកន្ទួលនោះ
  • ចូរស្លៀកសម្លៀកបំពាក់ដែលធូៗ ជាពិសេសកន្លែងដែលមានកន្ទួលរមាស់តែម្តង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង