ទារកជនជាតិស៊ីរី ម្នាក់ដែលកើតមកមានក្បាលពីរខុសគេយ៉ាងចម្លែក អាយុថ្លៃនៅរស់ស្ទើរមិនគួរ ឱ្យជឿ បន្ទាប់ពីការវះកាត់ផ្តាច់ក្បាលមួយចេញទទួលបានជោគជ័យ។
ទារកឈ្មោះ អាប់ឌុលឡាទីហ្វ សេក្រាក (Abdullatif Shekrak) ខាងលើនេះបានគេចផុតពីចង្កូម មច្ចុរាជ ក្រោយពីការវះកាត់ដ៏ប្រថុយប្រថានទទួលបានជោគជ័យ។
យោងតាមសេចក្តីរាយការណ៍ឱ្យដឹងថា ដុំសាច់ដែលមានទម្រង់ដូចក្បាលនិងដែលត្រូវបានកាត់ចេញ នេះមានទម្ងន់មួយគីឡូក្រាម។ ការវះកាត់ដ៏គ្រោះថ្នាក់នេះធ្វើឡើង នៅពេលទារកនេះកើតបាន ៣ ថ្ងៃ។
អ្នកជំនាញអះអាងថា ករណីទារកក្បាលពីរបែបនេះកើតឡើងលើទារកម្នាក់ក្នុងចំណោមរាល់ ១២.០០០ កំណើតទារក៕
ប្រភព៖ rasmeinews.com