ជំងឺផ្តាសាយច្រើនតែវាយលុកលើមនុស្សយើងក្នុងរដូវរងារ ប៉ុន្តែវាអាចជារឿងពិបាកក្នុងការញែកឲ្យដាច់ថា អ្នកមានជំងឺផ្តាសាយ ឬជំងឺណាផ្សេងដែលបង្កឡើងដោយវីរុសក្នុងរដូវរងារ។ យ៉ាងណាមិញ រោគសញ្ញាដែលអាចគិតថា មានជំងឺផ្តាសាយមានដូចជា៖
- កំពុងតែឈឺបំពង់ករ និងក្អក
- ក្តៅខ្លួន ថ្វីបើជំងឺផ្តាសាយមិនអាចមានក្តៅខ្លួនក៏ដោយ
- ឈឺខ្លួន និងឈឺក្បាល
- តឹងច្រមុះ ឬហៀរសម្បោរ
- មានអារម្មណ៍អស់កម្លាំង
- គ្រុន
បើសិនជាអ្នកគិតថា អ្នកអាចមានជំងឺផ្តាសាយ ចូរទៅជួបគ្រូពេទ្យបន្ថែមដើម្បីពិនិត្យ និងព្យាបាល៕