ការធ្វើទុក្ខជំងឺហឺតអាចបង្កឡើងដោយកត្តាអ្នកជំងឺខ្លួនឯងចាប់ពីរឿងជាច្រើនដែលអ្នកមានប្រតិកម្មជាមួយ ឬភាពភ័យខ្លាចតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺហឺតអាចកើតឡើងដោយសារតែ៖
- ការបង្ករោគនៅផ្លូវដង្ហើមដូចជា ជំងឺផ្តាសាយធម្មតា ឬផ្តាសាយធំ
- អាហារដែលអ្នកមានប្រតិកម្មជាមួយ ដោយភាគច្រើនគឺពពួកសត្វមានសំបក ឬសណ្តែកដី
- ការប្រើប្រាស់ថ្នាំដូចជា Nonsteroidal Anti-inflammatory Drugs (NSAIDs)
- សារធាតុបង្កអាឡែហ្ស៊ីដូចជា ផ្សែងបារី ធូលីដី ផ្សិត ឬរោមសត្វជាដើម
- លម្អងផ្កា ខ្យល់អាការដែលមានការបំពុល ឬការប្រែប្រួលជាច្រើនទៅលើអាកាសធាតុ និងសីតុណ្ហភាព
- ស្រ្តេស សើច យំ ស្រែង ឬអារម្មណ៍ភ័យខ្លាច ឬខឹង
- សារធាតុបង្ករលាកចាប់ពីរបស់ដែលមានក្លិនខ្លាំងដូចជា សារធាតុលាងសម្អាត ផលិតផលបន្សុទ្ធខ្យល់អាកាស ឬទឹកអប់
- ការហាត់ប្រាណដូចជា ការឡើងជណ្តើរ ការលេងកីឡា ឬហែលទឹក៕