អ័រម៉ូនមនុស្សយើងដើរតួនាទីសំខាន់ណាស់សម្រាប់រាងកាយ ហើយនៅពេលរាងកាយមិនអាចផលិតអ័រម៉ូនគ្រប់គ្រាន់ វាអាចនឹងប៉ះពាល់ដល់សុខភាពទាំងមូលបាន។ ស្រ្តីងាយនឹងមានបញ្ហានេះណាស់ជាពិសេសក្នុងពេលមករដូវតែម្តង។ នៅពេលដែលអ្នកស្ថិតក្នុងវ័យរ៉ាំងរដូវ ការកង្វះអ័រម៉ូនអាចធ្វើឲ្យមានប្រតិកម្មជាច្រើនក្នុងរាងកាយដូចជា ក្តៅពេញខ្លួន ឆេវឆាវ និងរឿងជាច្រើនទៀត។ សំណាងដែរ របបអាហាររបស់មនុស្សយើងអាចជួយធ្វើឲ្យអ័រម៉ូនទាំងនេះមានតុល្យភាពឡើងវិញបាន។
អាហារសម្បូរប្រូតេអ៊ីន
ប្រូតេអ៊ីនដើរតួនាទីសំខាន់មួយក្នុងរាងកាយ។ ខួរក្បាលត្រូវការវាដើម្បីផលិតជាសារធាតុចម្លងសរសៃប្រសាទ។ នៅពេលមិនមានវាគ្រប់គ្រាន់ វាអាចនឹងបង្កើនចំនួនស្រ្តេសក្នុងខ្លួន រហូតដល់ផ្តល់ផលអវិជ្ជមានដល់រាងកាយ និងផ្លូវចិត្តថែមទៀត។ ការបន្ថែមអាហារសម្បូរជាតិប្រូតេអ៊ីនកាន់តែច្រើនក្នុងរបបអាហារ នឹងជួយកែសម្រួលចំនួនប្រូតេអ៊ីនក្នុងខ្លួន។ អ្នកអាចញ៉ាំសាច់មាន់ និងសាច់សរីរាង្គ ឬសណ្តែកជាដើម។
វីតាមីន B
រាងកាយយើងមិនអាចផលិតវីតាមីន B បានទេ ហើយដោយសារតែយើងមិនអាចរក្សាវាទុក្ខក្នុងខ្លួនបាន យើងនៅតែត្រូវការវាតាមរយៈការញ៉ាំអាហារសម្បូរវីតាមីន B។ វីតាមីន B សំខាន់សម្រាប់សុខភាពផ្លូវអារម្មណ៍ និងចិត្ត។ បើគ្មានវាទេ យើងនឹងមិនអាចធ្វើការងារក្នុងរាងកាយបានត្រឹមត្រូវឡើយ។ ដើម្បីទទួលបានវីតាមីន D អ្នកអាចញ៉ាំអាហារជាប្រភេទត្រី ស៊ុត និងហ្វ្រូមាតជាដើម។
ខ្លាញ់ផ្តល់សុខភាព
អាហារដែលមានពពួកអាស៊ីតខ្លាញ់ច្រវាក់វែងពិតជាមានប្រយោចន៍សម្រាបកែសម្រួលអ័រម៉ូនក្នុងខ្លួនណាស់។ ការផលិតរបស់អ័រម៉ូនគឺត្រូវការកូឡេស្តេរ៉ុល ខ្លាញ់ Saturated និងផ្សេងៗទៀត។ បើគ្មានចំនួនខ្លាញ់ទាំងនេះគ្រប់គ្រាន់ទែ រាងកាយនឹងងាយមានការរលាក ការរំលាយអាហារមិនបានល្អ ព្រមទាំងឡើងទម្ងន់ទៀត។ ដើម្បីទទួលបានខ្លាញ់ល្អៗ យកល្អគួរតែញ៉ាំអាហារដូចជា ត្រីសាលម៉ុន ផ្លែប័រ និងប្រេងដូង ព្រោះវាអាចជួយបន្ថយការរលាកក្នុងរាងកាយដោយសារវត្តមានអាស៊ីតខ្លាញ់អូមេហ្គាបី៕