ការរលាកសរសៃចងសាច់ដុំនៅកែងជើង (Achilles Tendon) គឺជាលទ្ធផលនៃការមាន របួស ដោយ សារការប្រើប្រាស់សរសៃចងសាច់ដុំនៅកែងជើងនោះច្រើនហួសហេតុពេក។ សរសៃចងមួយនេះគឺជាជាលិការស្វិតមួយដែលចេញពីសាច់ដុំស្មងជើងខាងក្រោយទៅភ្ជាប់នឹងឆ្អឹងកែងជើង។

ជំងឺរលាកសរសៃចងសាច់ដុំនៅកែងជើងច្រើនតែកើតមានជាញឹកញាប់លើអ្នករត់ប្រណាំងដែលបង្កើនល្បឿនលឿនភ្លាមៗក្នុងពេលរត់។ វាក៏កើតមានជាញឹកញាប់ចំពោះមនុស្សវ័យកណ្តាលដែរ ជាពិសេសអ្នកលេងកីឡាដូចជាកីឡាវាយតេនីស ឬបាល់បោះ។

រោគសញ្ញា

ការឈឺចាប់ដោយសារតែការរលាកសរសៃចងសាច់ដុំនៅកែងជើងច្រើនតែចាប់ផ្តើមដោយការឈឺចាប់តិចតួចនៅផ្នែកខាងក្រោយរបស់ជើង ឬនៅលើកែងជើងក្រោយពីរត់ ឬធ្វើសកម្មភាពកីឡារផ្សេង។ ការឈឺចាប់ធ្ងន់ធ្ងរប្រហែលកើតឡើងក្រោយពីបន្តការរត់, ឡើងជណ្តើរ ឬរត់ប្រណាំង។

អ្នកក៏អាចមានបញ្ហាតឹង ឬគាំងសន្លាក់ជើងដែរជាពិសេសនៅពេលព្រឹក ប៉ុន្តែវានឹងល្អឡើងវិញពេលធ្វើកម្មភាពតិចតួច។

ពេលត្រូវជួបពេទ្យ

បើសិនអ្នកធ្លាប់មានការឈឺចាប់ជាប់រហូតនៅជុំវិញសរសៃចងសាច់ដុំនៅកែងជើង ចូរទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម ជាពិសេសនៅពេលការឈឺចាប់នោះ ឬមានពិការរភាពធ្ងន់ធ្ងរ។ ពេលខ្លះសរសៃចងសាច់ដុំនោះក៏អាចដាច់ដោចបានដែរ។

មូលហេតុ

ជំងឺរលាកសរសៃចងសាច់ដុំនៅកែងជើងបណ្តាលមកពីការដាក់សម្ពាធម្តងហើយម្តងទៀត ឬខ្លាំងក្លាទៅលើសរសៃចង់សាច់ដុំនៅកែងជើង Achilles Tendon។ សរសៃចងសាច់ដុំនេះត្រូវបានមនុស្សយើងប្រើប្រាស់នៅពេលដើរ, រត់, លោត ឬឈរចង្អឺត។

រចនាសម្ព័ន្ធរបស់សរសៃចងសាច់ដុំមួយនេះនឹងចុះខ្សោយទៅតាមអាយុ ដែលជាហេតុនាំអោយគេសង្ស័យថាអាចនឹងងាយរងរបួសណាស់ ជាពិសេសអ្នកដែលចូលរួមលេងកីឡានៅថ្ងៃចុងសប្តាហ៍ ឬអ្នកដែលមានកម្មវិធីរត់ប្រណាំងអោយលឿនភ្លាមៗតែម្តង។

កត្តាប្រឈមមុខ

កត្តាប្រឈមមុខមួយចំនួនដែលនាំអោយមានជំងឺរលាកសរសៃចងសាច់ដុំនៅកែងជើងមានដូចជា៖

  • ភេទ និងអាយុ៖ ជំងឺរលាកសរសៃចងសាច់ដុំនៅកែងជើងច្រើនតែកើតមានលើបុរសវ័យកណ្តាល
  • បញ្ហារាងកាយ៖ ចំពោះបាតកែងជើងរបស់មនុស្សដែលរៀបស្មើរពីកំណើតគឺងាយនឹងរងជំងឺរលាកសរសៃចងសាច់ដុំនៅកែងជើងណាស់។ ការឈឺចាប់នៅសរសៃមួយនេះនឹងកើតជាញឹកញាប់នៅរដូវរងារជាងរដូវក្តៅ ហើយ ការរត់ក៏ជាកត្តាប្រឈមនឹងការរបួសដល់សរសៃចងសាច់ដុំនៅកែងជើងដែរ។
  • ជំងឺ៖ អ្នកដែលមានជំងឺទឹកនោមផ្អែម ឬសម្ពាធឈាមឡើងខ្ពស់គឺប្រឈមមុខកាន់តែខ្ពស់ទៅនឹងការកើតជំងឺរលាកសរសៃចង់សាច់ដុំនៅកែងជើងណាស់។
  • ការប្រើថ្នាំ៖ ការប្រើថ្នាំផ្សះពពួក Fluoroquinolones មានទំនាក់ទំនងនឹងជំងឺរលាកសរសៃចងសាច់ដុំនៅកែងជើងខ្ពស់។
ផលវិបាក

ជំងឺរលាកសរសៃចងសាច់ដុំនៅកែងជើងអាចធ្វើអោយសរសៃចងសាច់ដុំមួយនេះចុះខ្សោយ ដែលជាហេតុនាំអោយងាយនឹងរហែកខ្លាំងណាស់ ដូច្នេះការមានរបួសហើយឈឺចាប់ខ្លាំងនោះច្រើនតែត្រូវព្យាបាលដោយការវះកាត់។

ការធ្វើតេស្ត និងរោគវិនិច្ឆ័យ

ក្នុងពេលពិនិត្យលើរាងកាយ គ្រូពេទ្យនឹងសង្កតលើកន្លែងដែលមានបញ្ហានោះថ្នមៗដើម្បីកំណត់ពីទីតាំងនៃការឈឺចាប់, តឹង ឬហើម។ គាត់ក៏ត្រូវការវាយតម្លៃទៅលើភាពនៃការបត់បែនបាន, ភាពត្រង់, ការធ្វើចលនា និងរេផ្លេចរបស់ប្រអប់ជើង និងកែងជើង។

តេស្តដោយថតរូបភាព​វេជ្ជសាស្រ្ត

ដើម្បីវាយតម្លៃទៅលើអាការៈជំងឺរបស់អ្នក គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកធ្វើតេស្តដូចខាងក្រោមបន្ថែមទៀត៖

  • ថតកាំរស្មីអ៊ិច៖ ខណៈពេលដែលការថតកាំរស្មីអ៊ិចមិនអាចមើលឃើញជាលិការទន់ដូចជាសរសៃចងសាច់ដុំបាន វាប្រហែលជាជួយធ្វើការទាត់ចោលនូវជំងឺផ្សេងៗដែលមានរោគសញ្ញាស្រដៀងគ្នាដែរ។
  • ថតអេកូ៖ ឧបករណ៍មួយនេះគឺជាការប្រើប្រាស់រលកសម្លេងដើម្បីមើលឃើញរូបរាងជាលិការទន់បានជាពិសេសសរសៃចងឆ្អឹងតែម្តង។ អេកូក៏អាចបង្កើតជារូបភាពពិតប្រាកដរបស់ចលនាសរសៃចងសាច់ដុំនៅកែងជើងបានដែរ។
  • ការថត Magnetic Resonance Imaging (MRI)៖ កាប្រើប្រាស់រលកវិទ្យុសកម្ម និងម៉ាញ៉េទិចដែលមានកម្លាំងខ្លាំងរបស់មាស៊ីនថត MRI អាចបង្កើតជារូបភាពដ៏ច្បាស់លាស់របស់សរសៃចង់សាច់ដុំនៅកែងជើងបាន។
ការព្យាបាល

ការរលាកសាច់ដុំចង់សាច់ដុំច្រើនតែស្រួលបួលមកវិញតាមរយៈការព្យាបាល និងថែរក្សាខ្លួនឯង។ ប៉ុន្តែបើសិនជារោគសញ្ញាមានអាការៈធ្ងន់ធ្ងរ ឬជាប់រហូតនោះ គ្រូពេទ្យអាចនឹងប្រាប់អំពីជម្រើសព្យាបាលបន្ថែមទៀត។

ការប្រើប្រាស់ថ្នាំ

បើសិនជាថ្នាំបំបាត់ការឈឺចាប់ដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា ដូចជា គីណាល់  Ibuprofen (Advil, Motrin IB) ឬ Narpoxen (ALeve) មិនអាចទទួលបានឥទ្ធិពលគ្រប់គ្រាន់ទែ គ្រូពេទ្យនឹងផ្តល់ថ្នាំផ្សេងទៀតដែលមានសមត្ថភាពខ្លាំងជាងនេះក្នុងការបន្ថយការរលាក និងឈឺចាប់។

ការព្យាបាលលើរាងកាយ

អ្នកឯកទេសខាងព្យាបាលរាងកាយអាចនឹងប្រាប់អំពីជម្រើសនៃការព្យាបាលដូចខាងក្រោមនេះ៖

  • ការហាត់ប្រាណ៖ អ្នកជំនាញខាងព្យាបាលរាងកាយច្រើនតែប្រាប់អំពីវិធីពុតពេនខ្លួន និងការហាត់ប្រាណបែបពិសេសៗដើម្បីជួយអោយរបួសឆាប់ជា និងពង្រឹងដល់សរសៃចងសាច់ដុំនៅកែងជើង ព្រមទាំងរចនាសម្ព័ន្ធទ្រទ្រង់វា។
  • ឧបករណ៍សម្រាប់អ្នកជំងឺឆ្អឹងសន្លាក់៖ ការប្រើស្បែកជើង ឬទ្រនាប់លើកកែងជើងអាចជួយបន្ថយសម្ពាធនៅសរសៃចងសាច់ដុំនៅកែងជើងបាន។
ការវះកាត់

បើសិនជាការព្យាបាលដោយប្រើថ្នាំរយៈពេលច្រើនខែមិនទទួលបានជោគជ័យ ឬសរសៃចង់សាច់​ដុំនៅកែង​ជើងនោះរហែកហើយ គ្រូពេទ្យអាចនឹងណែនាំអំពីការវះកាត់ដើម្បីជួសជុលវាឡើងវិញ។

របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯងនៅផ្ទះ

វិធីសាស្រ្តក្នុងការថែរក្សាខ្លួននោះមានដូចជា៖

  • សម្រាក៖ អ្នកប្រហែលជាត្រូវចៀសវាងការហាត់ប្រាណច្រើនថ្ងៃ ឬសកម្មភាពទាំងឡាយណាដែលមិនដាក់សម្ពាធលើសរសៃចងសាច់ដុំនៅកែងជើងដូចជាការហែលទឹកជាដើម។ ចំពោះករណីធ្ងន់ធ្ងរវិញគឺថា អ្នកប្រហែលជាត្រូវពាក់ស្បែកជើងកវែងដើម្បីដើរ និងប្រើឈើច្រត់។
  • ទឹកកក៖ ដើម្បីបន្ថយការឈឺចាប់ ឬហើម ចូរស្អំទឹកកកនៅសរសៃចងសាច់ដុំនៅកែងជើងអោយបាន ១៥នាទីក្រោយពីហាត់ប្រាណ ឬពេលមានការឈឺចាប់។
  • សង្កត់៖ ការប្រើបង់យឺតដើម្បីរុំសង្កត់អាចជួយបន្ថយការហើម និងបន្ថយការធ្វើចលនារបស់សរសៃចងសាច់ដុំបាន។
  • លើកអោយខ្ពស់៖ ចូរលើកជើងដែលមានបញ្ហាឡើងអោយខ្ពស់ជាងបេះដូងដើម្បីបន្ថយការហើម។ ចូរដេកដោយលើកជើងដែលមានបញ្ហានោះខ្ពស់នៅពេលយប់។
ការបង្ការ

ខណៈពេលដែលជំងឺនេះមិនអាចបង្ការបានោះ តែអ្នកអាចមានវិធីច្រើនដើម្បីបន្ថយការប្រឈមមុខបាន៖

  • បង្កើនសកម្មភាពរាងកាយបន្តិចម្តងៗ៖ បើសិនជាអ្នកកំពុងតែចាប់ផ្តើមទម្លាប់នៃការហាត់ប្រាណ ចូរចាប់ផ្តើមដោយយឺតៗ និងបង្កើនរយៈពេល និងភាពខ្លាំងក្លាក្នុងពេលហាត់នោះបន្តិចម្តងៗ។
  • ធ្វើដោយមួយៗ៖ ចូរចៀសវាងសកម្មភាពទាំងឡាយណាដែលដាក់សម្ពាធលើសរសៃចងសាច់ដុំនៅកែងជើងខ្លាំងពេកដូចជា ការរត់ឡើងភ្នំ។ បើសិនជាអ្នកចូលរួមក្នុងសកម្មភាពណាមួយដែលតម្រូវអោយធ្វើការខ្លាំងៗនោះ ចូរធ្វើការកម្តៅសាច់ដុំសិន។ បើសិនជាអ្នកមានអារម្មណ៍ឈឺក្នុងពេលធ្វើលំហាត់ប្រាណណាមួយ ចូរឈប់ និងសម្រាកសិនទៅ។
  • ជ្រើសរើសស្បែកជើង៖ ស្បែកជើងដែលអ្នកពាក់ពេលហាត់ប្រាណគួរតែផ្តល់នូវទ្រនាប់ដល់កែងជើងគ្រប់គ្រាន់ ហើយគួរតែមានការទ្រងទ្រល្អមួយដើម្បីបន្ថយសម្ពាធក្នុងសរសៃចងសាច់ដុំនៅកែងជើងបាន។
  • ធ្វើការពុតពេនខ្លួនរាល់ថ្ងៃ៖ ចូរចំណាយពេលវេលាដើម្បីពុតពេនសាច់ដុំនៅស្មងជើង និងសរសៃចង់សាច់ដុំនៅកែងជើង ដើម្បីទ្រទ្រង់សម្ពាធទាំងឡាយណាដែលរងពីសកម្មភាព និងលំហាត់ប្រាណនានា។