ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលនៃការប្រើកាបូបលុយ មិនធ្វើឲ្យទ្រព្យហូរចេញដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
អ្នកអាចប្រើកាបូបលុយចំនួន៣ឆ្នាំ ហើយផ្លាស់ប្តូរចេញ។ ក្រោយពេលដែលអ្នកប្រើ៣ឆ្នាំរួច អ្នកមិនផ្លាស់ប្តូរចេញ វានឹងធ្វើឲ្យទ្រព្យហូរចេញដោយមិនដឹងខ្លួន។ ម្យ៉ាងទៀត អ្នកគួរតែទិញកាបូបលុយដែលមានទម្រង់វែងប្រើ ទើបអាចរក្សាទ្រព្យអ្នកបានគង់ ហើយវាក៏អាចហៅទ្រព្យឲ្យចូលមកផងដែរ។ ជាពិសេស ក្រោយពេលដែលអ្នកទិញកាបូបលុយថ្មីរួច អ្នកអាចដាក់ក្រដាសប្រាក់ធំចូលទៅជាមុនសិន ដើម្បីឲ្យកាបូបលុយនោះស្គាល់ក្លិនលុយធំ ទើបអាចទាក់ទាញ និងស្រូបយកក្រដាសប្រាក់ធំឲ្យចូលមកច្រើនទៀត៕