នារីដែលចង់ទទួលបានមុខស្អាត គួរតែអនុវត្តតាមវិធីខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារផ្អែម ព្រោះអាហារទាំងនេះ នឹងអាចធ្វើឲ្យមុខអ្នករលុង។ ជាហេតុដែលធ្វើឲ្យមុខអ្នកកើតមានស្នាមជ្រួញជាច្រើន។ ដូចនេះ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ មិនគួរញ៉ាំបង្អែមច្រើនឡើយ ទើបមិនធ្វើឲ្យមុខអ្នកងាយកើតស្នាមជ្រួញពេញផ្ទៃមុខ។

2.    នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែបញ្ឈប់ការម៉ាស្សាមុខ ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងពោះរបស់អ្នកបាន ថែមទាំងអាចប៉ះពាល់ដល់ស្បែកអ្នកផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចរក្សាបានទាំងសុខភាព សម្ជស្ស និងទារក។

3.    នៅពេលដែលអ្នកទិញផលិតផលថែរក្សាស្បែក អ្នកគួរតែស្វែងយល់ឲ្យច្បាស់ថាផលិតផលនោះធ្វើពីអ្វី មានធាតុផ្សំអ្វីខ្លះ ហើយសារធាតុនីមួយៗផ្តល់ប្រយោជន៍ដល់អ្នកអ្វីខ្លះ ហើយពេលដែលលាបលើមុខអាចម៉ាស្សាបានដែរឬទេ។ បើអ្នកមិនស្វែងយល់ឲ្យច្បាស់ ហើយចេះតែធ្វើការម៉ាស្សា និងប្រើប្រាស់ វាអាចប៉ះពាល់ដល់ស្បែកអ្នកយ៉ាងងាយជាទីបំផុត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង