ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យអ្នកទទួលបានផលទោះបីជាអ្នកធ្វើការក្រោមសម្ពាធក៏ដោយ។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែចាំថា ក្នុងនាមជាមនុស្សម្នាក់ គួរតែរៀនទទួលយកសម្ពាធការងារទាំងនោះ ព្រោះវាសុទ្ធតែជារបស់ដែលអាចធ្វើឲ្យអ្នកទទួលបានជោគជ័យ ដោយជម្រុញឲ្យអ្នកខំប្រឹងកាន់តែខ្លាំង ដើម្បីពុះពាររាល់ឧបសគ្គ។ ដូចនេះ បើអ្នកព្រមទទួលយក និងប្រឈមមុខនឹងសម្ពាធទាំងនោះ អ្នកនឹងអាចក្លាយជាបុគ្គលដែលពូកែ។
2. ក្រោយពេលដែលអ្នកព្រមទទួលយកសម្ពាធទាំងនោះ អ្នកគួរតែវែកញែកឲ្យបានច្បាស់ពីហាលនិភ័យដែលអ្នកកំពុងតែកាន់។ នៅពេលដែលអ្នកវិភាគចេញ នោះអ្នកនឹងអាចរកឃើញច្រកចេញជាមិនខាន។
3. បន្ទាប់មកទៀត អ្នកគួរតែរៀបចំផែនការឲ្យបានល្អ ដោយដើរតាមផែនការទាំងនោះ ព្រោះវាជាផែនទីដែលអាចនាំអ្នកដើរទៅរកកំណប់អ្នកបាន។ ដូចនេះ អ្នកគួរតែរៀបចំឲ្យបានម៉ត់ចត់ និងល្អិតល្អន់ ទើបអាចសម្រេចបាន។
4. អ្នកគួរតែគ្រប់គ្រងខ្លួនអ្នកឲ្យបានល្អ ដោយមិនគួរបោះបង់ចោលនៅពេលដែលជិតបានសម្រេចឡើយ ព្រោះមានតែការខំប្រឹងឲ្យអស់ពីសមត្ថភាព មិនបោះបង់ចោលទេ ទើបអាចជួយអ្នកឲ្យទទួលបានផល។
5. នៅពេលដែលអ្នករៀនចេះដោះស្រាយសម្ពាធក្នុងកន្លែងការងារ នោះអ្នកនឹងអាចដោះស្រាយសម្ពាធផ្ទាល់ខ្លួនផងដែរ។ ដូចនេះ អ្នកអាចប្រើវិធីទាំងឡាយខាងលើនេះបាន ដើម្បីអាចទទួលបានផលខ្ពស់ក្រោមសម្ពាធធ្ងន់៕