ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបញ៉ាំមួយចំនួនដែលអាចបង្កើនសម្ពាធអារម្មណ៍អ្នក។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរញ៉ាំកាហ្វេច្រើនឡើយ ព្រោះនៅក្នុងកាហ្វេមានសារធាតុកាហ្វេអ៊ីន ដែលអាចជួយធ្វើឲ្យអារម្មណ៍អ្នកកាន់តែតានតឹងថែមទៀត។ ដូចនេះ នៅពេលដែលអ្នកប្រឈមមុខនឹងសម្ពាធអារម្មណ៍ខ្ពស់ អ្នកគួរតែរកវិធីផ្សេងដើម្បីបន្ធូរអារម្មណ៍ ដោយមិនមែនពិសារតែកាហ្វេនោះទេ។

2.    នៅពេលដែលអ្នកអារម្មណ៍មិនល្អ អ្នកនឹងអាចនឹកឃើញចង់ពិសារបង្អែម ព្រោះគិតថាបង្អែមអាចជួយធ្វើឲ្យអារម្មណ៍អ្នកធូលស្រាល។ ផ្ទុយទៅវិញ អ្នកមិនគួរបរិភោគបង្អែមច្រើនក្នុងពេលមិនសប្បាយចិត្តទេ ព្រោះជាតិស្ករអាចឡើងខ្ពស់ក្នុងរាងកាយអ្នក ដោយអាចធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងជាងនេះ។

3.    អ្នកមិនគួរពិសារអាហារពេលល្ងាចក្នុងម៉ោងយប់ពេកនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបាន។ ជាពិសេស អ្នកនឹងមិនអាចបន្ធូរអារម្មណ៍បានឡើយ ក្រោយពេលដែលបំពេញការងារច្រើនរួច។ ដូចនេះ អ្នកគួរតែបរិភោគឲ្យទៀងពេល ទើបល្អចំពោះអ្នក។

4.    នៅពេលដែលអ្នកមិនចូលចិត្តញ៉ាំផ្លែឈើ ក៏អាចធ្វើឲ្យអ្នករងសម្ពាធអារម្មណ៍ខ្ពស់ដែរ។ ដូចនេះ អ្នកគួរតែពិសារផ្លែឈើ និងបន្លែឲ្យបានច្រើន ទើបអ្នកអាចមានអារម្មណ៍ស្រស់ស្រាយ ថែមទាំងល្អចំពោះសុខភាព និងសម្រស់អ្នកផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង