ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ អ្នកគួរតែគ្រប់គ្រងការចំណាយឲ្យបានល្អ ព្រោះទ្រព្យអាចចេញដោយមិនដឹងខ្លួន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ០។
ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្ននៅពេលដែលអ្នកត្រូវចំណាយធំ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៥។
ឆ្នាំខាល
ថ្ងៃនេះ អ្នកគួរតែបង្កើនការចងចាំរបស់អ្នក ព្រោះអ្នកអាចភ្លេចរបស់នៅគ្រប់ទីកន្លែង។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ២។
ឆ្នាំថោះ
ថ្ងៃនេះ បទពិសោធន៍ទាំងឡាយនឹងអាចនាំទ្រព្យមករកអ្នក។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៩។
ឆ្នាំរោង
ថ្ងៃនេះ អ្នកនឹងងាយស្រួលចំណេញបានប្រាក់ចូលមកជាមិនខានឡើយ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៥។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្ននៅពេលបណ្តាក់ទុន ទើបមិនងាយមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៧។
ឆ្នាំមមី
ថ្ងៃនេះ នឹងមិនមានទ្រព្យអ្វីចូលមកទេ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ០។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកអាចចំណាយហួសកំណត់នៅពេលដែលគ្រប់គ្រងអារម្មណ៍មិនបានល្អ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៤។
ឆ្នាំវក
ថ្ងៃនេះ លាភអ្នកធ្លាក់ចុះណាស់ ប៉ុន្តែសំណាងល្អ ទេវតាទ្រព្យជួយពីក្រោយ។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ៣។
ឆ្នាំរកា
ថ្ងៃនេះ អ្នកអាចនឹងចំណេញបានរាងតិចចូលមក។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៤។
ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែចៀសពីការទាស់សម្តីជាមួយអ្នកដទៃ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៧។
ឆ្នាំកុរ
ថ្ងៃនេះ លាភអ្នកខ្ពស់ណាស់ ដោយអាចទទួលបានផលខ្ពស់ចូលមក។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ៩៕