​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា របប​គំហើញ​ថ្មី​មួយ​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ អាច​នាំ​ឲ្យ​បង្កើត​ជា​ការព្យាបាល​ថ្មី​មួយ​សម្រាប់​ទម្រ​ង​កាច​មួយ​នៃ​ទម្រ​ង​កាច​បំផុត​របស់​ជំងឺមហារីក​សុដន់​។ អ្នកស្រាវជ្រាវ​បាន​សម្គាល់​នូវ​ប្រូតេអ៊ីន​មួយ​ប្រភេទ​ឈ្មោះថា Integrin avB6 ដែល​វា​ប្រហែលជា​ធ្វើឲ្យ​មាន​ការ​រាលដាល​នៃ​ជំងឺំហារីក​សុដន់​មួយចំនួន​។

​ជំងឺមហារីក​សុដន់​រហូត​ដល់​មួយ​ភាគ​បី​ហើយ​គឺជា​មហារីក​ដែលមាន HER2 វិជ្ជមាន​។ ទាំងនេះ​គឺជា​ករណី​នៃ​ជំងឺមហារីក​សុដន់​ដែល​លូតលាស់ ហើយ​ត្រូវបាន​ដឹកនាំ​ដោយ​ប្រូតេអឯីន​មួយ​ឈ្មោះថា Human Epidermal Growth Factor Receptors 2 (HER2)​។ ជំងឺមហារីក​ទាំងនេះ​អាច​មាន​លក្ខណៈ​កាច​ជាពិសេស​តែ​ម្តង​។

៧០​ភាគរយ​នៃ​អ្នក​ដែល​មាន​ជំងឺមហារីក​សុដន់​ហើយ​មាន HER2 វិជ្ជមាន បង្កើតបាន​ជា​ភាពស៊ាំ​នឹង Herceptin ដែល​ជា​ថ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់​ព្យាបាល​ជំងឺមហារីក​ទាំងនេះ​។

​តាម​ការសិក្សា​ក្នុង​មន្ទីរពិសោធន៍​មួយ​នេះ គេ​បាន​ពិនិត្យ​ទៅលើ​ថ្នាល​នៃ​ជាលិកា​មហារីក​សុដន់​ដែល​បានមកពី​ការ​សិក្សា​ចំនួន​ពីរ​របស់​ស្ត្រី​ដែល​មាន​ជំងឺំហារីក​សុដន់​។ អ្នក​ស្រា​វជ​ញ​រាវ​បាន​ពិនិត្យ​ទៅ​លើ​លក្ខណៈ​បង្ហាញ​របស់​ប្រូតេអ៊ីន​មួយ​ឈ្មោះថា Integrin avB6 ដែល​វា​ត្រូវ​បាន​គេ​បង្ហាញ​ថា មានប្រតិកម្ម​ជាមួយនឹង HER2 ក្នុង​ការភ្ញោ​ច​ទៅលើ​ការលូតលាស់​របស់​មហា​រីក​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​មាន​កម្រិត​បង្ហាញ​កាន់តែ​ខ្ពស់​នៃ​ប្រូតេអ៊ីន Integrin avB6​ក្នុង​ជាលិកា​មហារីក​របស់​ពួកគេ គឺ​មិន​សូវ​មាន​អត្រា​មាន​ជីវិត​រស់​បាន ៥​ឆ្នាំ​ឡើយ ជាពិសេស នៅពេល​មាន HER2 វិជ្ជមាន​ទៀត​។ ប៉ុន្តែ​ការព្យាបាល​ថ្មី​ដ៏​សំខាន់​ឈ្មោះថា 264RAD ត្រូវបាន​គេ​រកឃើញ​ថា អាច​ទប់ស្កាត់ Integrin avB6​លើ​សត្វ​កណ្តុរ​បាន​។ ការផ្តល់​នូវ​ការព្យាបាល​មួយ​នេះ​ជាមួយនឹង​ថ្នាំ Herceptin អាច​បញ្ឈប់​ការលូតលាស់​មហារីក​បាន ទោះបីជា​ជាលិកា​មហារីក​សុដន់​ស៊ាំ​នឹង​ថ្នាំ Herceptin ក៏ដោយ

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

– ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង