វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវគេថតបានខណៈក្មេងស្រីអាយុ ៥ឆ្នាំម្នាក់កំពុងជិះម៉ូតូឌុបឪពុកម្ដាយ និងប្អូនតូចមើលទៅគួរឲ្យស្រៀវបំផុត។
អ្នកធ្វើដំណើរតាមដងផ្លូវ បានថតសកម្មភាពនេះនៅក្នុងទីក្រុង Kerala ភាគខាងត្បូងប្រទេស ឥណ្ឌា។ នៅក្នុងវីដេអូនេះ គេឃើញឪពុកម្ដាយក្មេងស្រី កំពុងអង្គុយនៅពីក្រោយយ៉ាងព្រងើយ ដោយមិនគិតគូរពីសុវត្ថិភាពបន្តិចណាសោះឡើយ ហើយបណ្ដោយឲ្យកូនស្រីជាអ្នកបើកម៉ូតូដូចនេះ។ អ្វីដែលគួរឲ្យហួសចិត្តជាងនេះទៀតនោះ គឺគ្រួសារទាំងមូលបែរជាបង្ហាញទឹកមុខញញឹមរីករាយទៅវិញ បើទោះបីជាកំពុងត្រូវបានគេថតយ៉ាងណាក៏ដោយ។
ជាមួយគ្នាដែរ វីដេអូនេះត្រូវបានបង្ហោះទៅក្នុងបណ្ដាញសង្គម ហើយធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ដោយពួកគេស្នើសុំឲ្យអាជ្ញាធរចាត់វិធានការក្ដៅចំពោះឪពុកម្ដាយក្មេងស្រីដែលប្រព្រឹត្តអំពើគ្រោះថ្នាក់ដូច្នេះ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ប្រភព៖ sabay.com.kh