Join with Health.com.kh on Telegram

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា តែ​បៃតង​មាន​ជាប់ទាក់ទង​នឹង​ជំងឺ​មហារីក​អាច​ធ្វើឲ្យ​ស្លាប់​លើ​អ្នក​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​តែ​រាល់​ថ្ងៃ​ក្នុង​ប្រទេស​ចិន ដែល​ពួកគេ​ក៏​បាន​ញ៉ាំ​គ្រឿង​ស្រវឹង​ជិត​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ និង​អ្នក​ជក់បារី ទំនងជា​មាន​អា​ការៈកើត​ជំងឺមហារីក​បំពង់​លើ​ក្រពះ (Esophagus) បើសិន​ជា​ពួកគេ​បាន​ញ៉ាំ​តែ​ដែល​ក្តៅ​បំផុត​។ អ្នក​ដែល​ញ៉ាំ​តែ​ក្តៅ​រាល់ថ្ងៃ តែ​មិន​ជក់បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​រាល់​ថ្ងៃ​គឺ​មិន​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​បំពង់​លើ​ក្រពះ​ទេ​។

​វា​មិន​ទាន់​ច្បាស់​ថា​តើ​ការសិក្សា​នេះ​និយាយ​ពាក់ព័ន្ធ​ទៅ​លើ​មនុស្ស​ដែល​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស​ឬ​អត់​ឡើយ​។ ប្រភេទ​ជំងឺមហារីក​បំពង់​លើ​ក្រពះ​ដែល​កើតមាន​នៅ​ប្រទេស​ចិន​ជាពិសេស (Squamous Cell Carcinoma) គឺ​មិន​មាន​ញឹកញាប់​លើ​ប្រជាជន​អង់គ្លេស​ទេ ដែល​ករណី​ភាគច្រើន​គឺជា​ប្រភេទ Adenocarcinoma ។ ហើយ​អ្នក​ដែល​រស់នៅ​ប្រទេស​អង់គ្លេស​ប្រហែលជា​មិន​ញ៉ាំ​តែ​ក្តៅៗ​ដែរ ជា​ពិសេស​ពេល​លាយ​ជាមួយ​ទឹកដោះគោ​តែម្តង​។​

​កត្តា​ប្រឈមមុខ​ដ៏​សំខាន់​របស់​ជំងឺមហារីក​បំពង់​លើ​ក្រពះ​គឺជា​ការជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង ធាត់​ជ្រុល និង​ការ​ច្រាល​អាស៊ីត​ពី​ក្រពះ​។ អ្នក​ដែល​ចង់​បន្ថយ​ការ​ប្រឈម​កុំឲ្យ​កើត​ជំងឺមហារី​កនេះ​ត្រូវបាន​គេ​ណែនាំ​ថា កុំ​បារម្ភ​ច្រើន​ថា​ពួកគេ​ញ៉ាំ​តែ​ច្រើន​ប៉ុណ្ណា​អី​។ ពិតណាស់ វា​មិនមែន​ជា​រឿង​ល្អ​ឡើយ​ក្នុង​ការធ្វើឲ្យមាត់​រលាក​ច្រើនដង​ជាមួយ​ភេសជ្ជៈ​ក្តៅៗ ដូច្នេះ​អ្នក​ក៏​អាច​ចៀស​ផុង​ពី​ការ​មាន​របួស​នៅ​មាត់​បាន​ទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង