លាភរបស់មនុស្សម្នាក់ៗគឺមកពីប្រភពខុសគ្នា ហើយត្រូវការសន្សំទុក ទើបអាចទទួលបាន។ ដូចនេះខាងក្រោមនេះយើងងខ្ញុំនឹងប្រាប់អ្នកពីការសន្សំលាភរបស់អ្នកដែលកើតនៅឆ្នាំជូត និងឆ្លូវ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
អ្នកដែលកើតនៅឆ្នាំជូតនេះជាមនុស្សដែលមានខួរក្បាលឆ្លាត និងរស់រវើក។ ម្យ៉ាងទៀតគេជាមនុស្សដែលស្រឡាញ់សេរីភាពតាំពីកំណើត ជាហេតុដែលធ្វើឲ្យគេស្គាល់មនុស្សច្រើន នោះគេនឹងអាចមានឱកាសរកបានប្រាក់ច្រើន។ ប៉ុន្តែអ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលខ្វះភាពអំណត់ក្នុងការធ្វើការងារ។ គេជាមនុស្សដែលមិនអាចតស៊ូបានយូរឡើយ។ ដូចនេះប្រសិនជាអ្នកចង់សន្សំលាភសំណាង អ្នកគួរតែមានភាពអត់ធ្មត់ក្នុងពេលដែលបំពេញការងារ ទើបលាភសំណាងអាចរត់មករកអ្នកបាន។ អ្នកក៏អាចបណ្តាក់ទុនលើផ្នែកផ្សេងៗដែរ ដោយសន្សំពីតូចមកធំ ដល់ចុងក្រោយអ្នកនឹងអាចប្រមូលបានច្រើន។
ឆ្នាំឆ្លូវ
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានការព្យាយាម ហើយខិតខំវាលឡើងលើ។ ប៉ុន្តែមានពេលខ្លះមកពីភាពរឹងរូសរបស់អ្នកទើបធ្វើឲ្យទំនាក់ទំនងអ្នកនិងអ្នកដទៃអាចមានបញ្ហា។ ដូចនេះអ្នកដែលកើតនៅឆ្នាំនេះ នៅពេលដែលជួបរឿងអ្វីមួយ គួរតែចេះស្តាប់យោបល់អ្នកដទៃ ហើយយកមកគិតពិចារណា ដោយមិនត្រូវប្រកាន់យកតែគំនិតខ្លួនឯងទេ នោះអ្នកនឹងមានឱកាសរកបានប្រាក់ច្រើន៕