អៀនគឺជាពពួកព្រូនក្នុងពោះវៀនមួយប្រភេទដែលងាយនឹងឆ្លង ហើយក៏ច្រើនតែកើតឡើងលើក្មេងៗដែរ។ ខាងក្រោមនេះគឺជាគន្លឹះខ្លះដែលអ្នកអាចធ្វើបានដើម្បីបង្ការការបង្ករោគដោយអៀននេះ ឬអាចបង្ការកុំឲ្យមានការរាលដាលបានដែរ៖
- ចូរងូតទឹកនៅពេលព្រឹក និងលាងសម្អាតរន្ធគូថដោយប្រុងប្រយ័ត្ន ព្រោះថា អៀននេះអាចទម្លាប់ពងរបស់វាខណៈពេលដែលអ្នកជំងឺគេង
- ដើម្បីលុបបំបាត់ពងព្រូន ចូរផ្លាស់ប្តូរកម្រាលគេង និងប្តូរខោទ្រនាប់ស្លៀកជារៀងរាល់ថ្ងៃ
- ចូរបោកសម្លៀកបំពាក់ កន្សែងជូតខ្លួន និងកម្រាលពូកគេងក្នុងទឹកក្តៅ
- មិនត្រូវអេសនៅជុំវិញគូថឡើយ។ ចូរកាត់ក្រចកដៃកូនតូចៗរបស់អ្នកឲ្យស្មើល្អដើម្បីបន្ថយការប្រឈមនឹងការប្រមូលផ្តុំពងអៀន។ ចូរប្រាកដថា កូនអញនកមិនបានបៀមក្រចកគេឡើយ។
- ចូរលាងសម្អាតចានបង្គន់រាល់ថ្ងៃដើម្បីលុបបំបាត់ពងអៀន
- ចូរលាងសម្អាតដៃជានិច្ចក្រោយចេញពីបង្គន់ ផ្លាស់ប្តូរខោទឹកនោម និងមុនពេលញ៉ាំអាហារ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855