ការកើនចំណុះឈាម និងទឹកក្នុងរាងកាយក្នុងពេលមានផ្ទៃពោះ អាចធ្វើឲ្យហើមរាងកាយបាន ជាពិសេសជើងតែម្តង ដែលរឿងនេះពិតជាមិនផ្តល់ផាសុកភាពសោះឡើយ។ ដូច្នេះដើម្បីបន្ថយការហើមក្នុងពេលមានផ្ទៃពោះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

  • កុំឈររយៈពេលយូរ និងត្រូវពាក់ស្បែកជើងរៀបស្មើជានិច្ច ព្រមទាំងចៀសវាងការពាក់ស្បែកជើងកែងខ្ពស់
  • នៅពេលអាកាសធាតុក្តៅ ចូរកាត់បន្ថយការចេញទៅខាងក្រៅ
  • នៅពេលសម្រាកនៅមួយកន្លែង ចូរលើកជើងដាក់ខ្ពស់ជាងខ្លួន
  • មិនត្រូវស្លៀកសម្លៀកបំពាក់ណាដែលតឹងៗនៅជុំវិញកែងជើង ឬករដៃឡើយ។ ចូរស្លៀកសម្លៀកបំពាក់ណាដែលទ្រទ្រង់ដល់ការមានផ្ទៃពោះ ជាពិសេសជួយបន្ធូរភាពហើមជើងតែម្តង
  • បន្ថយភាពហើមជាមួយនឹងការស្អំទឹកកក ឬហែលទឹក
  • ញ៉ាំទឹកឲ្យបានច្រើន និងបន្ថយការញ៉ាំប្រៃ៕