ដំបៅក្នុងមាត់គឺជាដំបៅដែលឈឺចាប់ខ្លាំង ដែលវាច្រើនតែកើតឡើងនៅលើបបូរមាត់ ឬជុំវិញមាត់។ ខណៈពេលដែលដំបៅនេះបង្កឡើងដោយវីរុសមួយប្រភេទឈ្មោះថា Herpes Virus តែក៏មានកត្តាជាច្រើនទៀតអាចបង្កបញ្ហានេះបានដែរដូចជា៖
- មានអារម្មណ៍ថាអស់សង្ឃឹម ស្រ្តេស ឬអស់កម្លាំង
- មានជំងឺផ្តាសាយ ឬក្តៅខ្លួន
- ប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក
- មានបម្រែបម្រួលអ័រម៉ូនច្រើន ដោយសារតែមានផ្ទៃពោះ ឬមករដូវ
- កំពុងតែមានរបួស ឬការប៉ះទង្គិចនៅមុខដោយសារតែ ការដាច់ដោច ធ្វើធ្មេញ ការកោរោម ឬវះកាត់៕