ការធាត់ជ្រុលអាចប៉ះពាល់ដល់គុណភាពនៃការគេង និងនាំឲ្យមានបញ្ហាជាច្រើនដូចជា ការគេងបាត់ដង្ហើមបាន។ ដូច្នេះយកល្អគួរតែព្យាយាមធ្វើរឿងដូចខាងក្រោមនេះដើម្បីសម្រកទម្ងន់ និងគេងលក់កាន់តែស្រួល។
- ចៀសវាងការញ៉ាំអាហារលឿន អាហារសម្បូរខ្លាញ់ និងសម្បូរកាបូអ៊ីដ្រាត ហើយគួរតែញ៉ាំបន្លែ ផ្លែឈើ និងត្រីឲ្យបានច្រើនវិញ
- មានទម្លាប់ហាត់ប្រាណជាទៀងទាត់ និងចៀសវាងការហាត់ប្រាណមុនគេង ៣ម៉ោង
- មានកាលវិភាគក្នុងការគេង និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដូច្នេះអ្នកនឹងអាចចូលគេងទៀងម៉ោងនៅពេលយប់ និងភ្ញាក់ទៀងម៉ោងនៅពេលព្រឹក៕