ស្រមោចខាំច្រើនតែមិនមានអ្វីធ្ងន់ធ្ងរឡើយ។ យ៉ាងណាមិញ វាមិនមែនមានន័យថា វាមិនអាចរំខានការរស់នៅប្រចាំថ្ងៃរបស់អ្នកនោះទេ។ ពេលខ្លះ ស្រមោចខាំអាចធ្វើឲ្យមានអារម្មណ៍រមាស់ រហូតដល់មានការបង្ករោគក្នុងខ្លួនបាន បើសិនជាអ្នកមិនអាចទប់ស្កាត់ការអេសរហូតដល់ដាច់សាច់បានទេនោះ។
យ៉ាងណាមិញ បើសិនជាអ្នកឧស្សាហ៍ត្រូវបានស្រមោចខាំ យកល្អគួរព្យាយាមព្យាបាលដោយខ្លួនឯងតាមវិធីខាងក្រោមនេះបើសិនជាមិនចង់ចំណាយពេលអេសស្បែកច្រើនទេនោះ។
ទឹកកក
ក្នុងពេលដែលអ្នកត្រូវបានស្រមោចខាំ ចូរស្វែងរកដុំទឹកកកមកជិតខ្លួន។ ចូរយកវាមកស្អំដោយផ្ទាល់នៅលើកន្លែងដែលស្រមោចខាំ ដើម្បីអាចលុបបំបាត់ការរលាក និងក្រហមបាន។ អ្នកអាចស្អំវាបានយូរដោយសារតែវាមិនអាចបង្កគ្រោះថ្នាក់ច្រើនជាងផលល្អឡើយ។ អ្នកជំនាញនិយាយថា វាគឺជាអ្វីដែលអាចធ្វើឲ្យជាលិកាខូចខាតបាន។
ទឹកខ្មេះផ្លែប៉ោម
ការប្រើសម្លីលាយទឹកខ្មេះផ្លែប៉ោម ឬ ចុរងម្រាមដៃបៀក ហើយយកមកលុញនៅលើកន្លែងដែលស្រមោចខាំក៏អាចផ្តល់ផលល្អដែឬ ដោយសារតែវាជួយបំបាត់ការឈឺចាប់បានយ៉ាងល្អ។ អ្នកអាចធ្វើបែបនេះច្រើនដងទៅតាមតម្រូវការចាំបាច់។
ទឹកលាងសម្អាតដៃ
មធ្យោបាយដ៏ងាយស្រួឡ និងលឿនបំផុតក្នុងការដោះស្រាយបញ្ហាស្រមោចខាំ គឺត្រូវលាងសម្អាតកន្លែងដែលស្រមោចខាំនោះជាមួយនឹងទឹកលាងដៃភ្លាម។ អ្វីដែលធ្វើឲ្យទឹកលាងសម្អាតដៃមានប្រសិទ្ធភាពបែបនេះ ដោយសារតែវាផ្ទុកទៅដោយជាតិអាលកុល។
ថ្នាំដុសធ្មេញ
វាមិនខុសគ្នានឹងទឹកលាងដៃទេ គឺថ្នាំដុសធ្មេញមានជាតិកាលកុល។ ហើយនេះគឺជាហេតុផលដែលអ្នកអាចជួយបំបាត់អារម្មណ៍របស់ខ្លាំងដោយសារតែស្រមោចខាំ ព្រមទាំងការរលាករបស់វាផងដែរ។ ក្រៅពីនេះ ទឹកខ្ពុរមាត់ក៏មានប្រសិទ្ធភាពដូចគ្នាដែរ។
តែបៃតង ឬខ្មៅ
អ្នកអាចប្រើប្រាស់តែខ្មៅ ឬតែបៃតងភ្លាមៗដើម្បីបំបាត់ការរមាស់ដោយសារតែស្រមោចខាំ។ សារធាតុ Tannins របស់វាអាចជួយបំបាត់ការរមាស់ និងហើមបាន។ ចូរដាក់តែបៃតងទៅក្នុងទូរទឹកកក បន្ទាប់មក យកវាមកស្អំនៅកន្លែងដែលស្រមោចខាំ។ យកល្អគួរតែយកថង់តែបៃតង ឬខ្មៅដែលសើមមកស្អំកាន់តែល្អ៕