​គិតមកទល់ពេលនេះ ១០ឆ្នាំ​ជាង​ហើយដែលតារាម៉ូដែល ទឹម រដ្ឋា បានប្រឡូក​ចូល​ក្នុង​វិស័យសិល្បៈ​។ ឈរជើងក្នុងវិស័យនេះរាប់ឆ្នាំ តារារូបនេះពិតជាពូកែខាងរក្សាទំងន់ខ្លួនបានល្អ ព្រោះមិនដែលឃើញតារារាងតូចច្រឡឹងរូបនេះធាត់ម្តងឡើយ។

នៅ​ពី​ក្រោយ​ភាពស្រស់​ស្អាត​ រាងស្លីមស្រឡូន​របស់តារាម៉ូដែលខ្ពស់ស្រឡះរូបនេះឡើយ​ តើមានអ្វីជាអាថ៌កំបាំង?

១.ការហាត់ប្រាណ៖ លំហាត់ប្រាណមិនគ្រាន់ជាផ្នែកមួយដែលធ្វើឲ្យមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យរាងស្អាតទៀតផង ដូចជាលំហាត់ធ្វើឲ្យត្រគាកតូចណែន ស្មាតូច ក្បាលពោះរាបស្មើជាដើម។ “​អ្វី​ដែល​ខ្ញុំ​ត្រូវ​ថែ​រក្សា​នោះ​គឺរាង​ ហេតុ​ដូច្នេះ​​ខ្ញុំ​តែង​តែមក​ហាត់ប្រាណ​​ក្នុង​១សប្ដាហ៍៣​ថ្ងៃ​ ឬ​៤​ថ្ងៃ​ ទៅ​តាម​ថ្ងៃ​ដែល​ខ្ញុំ​ទំនេរ ហាត់ទៅតាម​ក្បួន​ខ្នាត​​របស់​គេ​ មិន​អាចឡូកឡំ​បាន​ទេ ពិសេសមិនអាចហាត់សម្រុកបានទេ”។

២.របប និងប្រភេទអាហារ៖ រឿងដែលសំខាន់គឺរបប និងប្រភេទអាហារដែលត្រូវទទួលទានជាប្រចាំ មិនត្រូវញ៉ាំតិចពេក ឬច្រើនពេកនោះទេ។ “អាថ៌កំបាំង​មួយ​ទៀត​នោះ​គឺ ខ្ញុំ​មិន​សូវ​ញុំាបាយ​ច្រើន​នោះ​ទេ ភាគ​ច្រើន​ខ្ញុំ​ញុំា​ម្ហូប បន្លែ និង ផ្លែឈើ”។ ​ប្រសិន​បើ​ថ្ងៃ​ខ្លះ​អត់​មាន​ថតទេ ថ្ងៃ​ត្រង់​គឺ​ម៉ាក់ចម្អិនតែ​មុខ​ម្ហូប​ណា​ដែល​មាន​តែ​បន្លែៗ ហើយ​បើល្ងាច​ឡើង​ចេញ​ទៅ​ញុំាអី​នៅ​ខាង​ក្រៅ​ផ្ទះ​ខ្ញុំ​មិន​ដែល​ញុំាបាយ​ទេ គឺ​ញុំាតែ​ម្ហូប​ទេ វា​មិន​មែន​មកពី​ខ្ញុំ​មិន​ចូល​ចិត្ត​ញុំាបាយ​នោះ​ទេ​មកពី​ខ្ញុំ​ទម្លាប់​ទៅ​ខាង​ក្រៅ​ញុំា​ប្រភេទ​អាហារ​អឺរ៉ុប​ដែល​ភាគ​ច្រើន​គេ​មិន​ញុំាជា​មួយ​បាយ​នោះ​ទេ យូរៗ​ទៅ​វា​ក៏​ក្លាយ​ជា​ទម្លាប់”។

ប្រភព៖ sabay.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង